website_news:2017240708

ឱកាសចុងក្រោយសម្រាប់បងប្អូនពលករខ្មែរ កំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ បានមកហើយ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม ខែកក្កដា 24, 2017

នៅព្រឹកថ្ងៃច័ន្ទ ទី24 ខែកក្កដា ឆ្នាំ 2017 សម្រាប់បងប្អូនពលករខ្មែរខុសច្បាប់ ដែលមិនទាន់មានឯកសារធ្វើការស្របច្បាប់នៅក្នុង ប្រទេសថៃ សូមបងប្អូនអោយថៅកែថៃ ទៅធ្វើការចុះឈ្មោះ បងប្អូនដែលខុសច្បាប់ នៅទីស្នាក់ការ ក្រសួងការងារថៃទូទាំងប្រទេសថៃ ដោយមិនបាច់នាំសាមីខ្លួនទៅជាមួយឡើយ។

សម្រាប់ឯកសារបងប្អូនពលករខុសច្បាប់៖

រូបថត 2 នៀវ ចំនួនពីរ សន្លឹក

ទីតាំងចុះឈ្មោះចាប់ផ្តើមបើកនៅវេលាម៉ោង07:30-17:00 ល្ងាច ទូរទាំង ខេត្ត ក្រុងនៃប្រទេសថៃ

ក្រោយពេលពីរថៅកែថៃបានធ្វើការចុះឈ្មោះជូនបងប្អូនពលករខុសច្បាប់រួចមក ភ្នាក់ងារក្រសួងការងារថៃ និង ធ្វើការអញ្ជើញបងប្អូនពលករខុសច្បាប់ព្រមទាំងថៅកែថៃ ទៅធ្វើការសម្ភាសន៍ជាមួយនិងមន្ត្រីក្រសួងការងារថៃ ព្រមទាំងផ្ដល់ឯកសារស្នាក់នៅបណ្ដោះជូនបងប្អូន ដើម្បីរង់ចាំធ្វើការត្រួតពិនិត្យសញ្ជាតិនៅពេលដ៏ខ្លីខាងមុខនេះ។

សម្រាប់បងប្អូនពលករខ្មែរមានប័ណ្ណស៊ីជម្ពូតែខុសថៅកែ និង មានប៉ាស្ទ័រMOUតែចង់វ្ដូរថៅកែ

ត្រូវអោយថៅកែយកឯកសាររបស់បងប្អូនទៅធ្វើការប្ដូរពីថៅកែចាស់ មក ថៅកែបច្ចុប្បន្ន នៅទីស្នាក់ក្រសួងការងារថៃទូទាំងខេត្តក្រុង អោយបានរចរាល់ ដើម្បីរង់ចាំត្រួតពិនិត្យ សញ្ជាតិពីខាងភ្នាក់ងារក្រសួងការងារថៃ និង មន្ត្រីអន្តោប្រវេសន៍ នាពេលខាងមុខដើម្បីទទួលបានប៉ាស្ទ័រពលករស្របច្បាប់តាមច្បាប់លក្ខខ័ណ្ឌការងារដែលបានកំណត់។

សម្រាប់បងប្អូនពលករមានលិខិតឆ្លងដែនតែ មិនទាន់មានវីសារការងារ

ជំហានដំបូងបងប្អូនត្រូវអោយថៅកែថៃ ទៅទំនាក់ទំនងភ្នាក់ងារក្រសួងការងារថៃដើម្បីធ្វើការស្នើសុំវីសារការងារ ដល់បងប្អូនពលករ ដោយមានដំណាក់កាលជាបន្តបន្ទាប់។

ចំពោះបងប្អូនពលករខ្មែរកំពុងកាន់ប័ណ្ណស៊ីជម្ពូត្រឹមត្រូវតាមលក្ខខ័ណ្ឌរបស់ក្រសួងការងារថៃហើយ

បងប្អូនត្រូវរង់ចាំភ្នាក់ងារក្រសួងការងារថៃ និង មន្ត្រីអន្តោប្រវេសន៍ ចុះមកធ្វើការត្រួតពិនិត្យសញ្ជាតិរួចផ្ដល់ប៉ាស្ទ័រការងារជូនដល់បងប្អូននាពេលដ៏ខ្លីខាងមុខ។ ប្រែសម្រួលដោយ:ប្រាក់ ភត្ត្រា

website_news/2017240708.txt · Last modified: 2017/07/24 10:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki