website_news:2017240712

កម្ពុជាកំពុងជួប ករណីជួញដូរមនុស្សប្រភេទថ្មី ២ផ្សេងទៀត កាន់តែធ្វើឲ្យ សមត្ថកិច្ចស្មុគស្មាញ

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ២៤ កក្កដា ២០១៧ 10:07 ដោយ: អេង ប៊ូឆេង ID:11

ភ្នំពេញ៖ ខណៈបញ្ហាជួញដូរមនុស្សនៅកម្ពុជា មានការកើនឡើងគួរឲ្យព្រួយបារម្ភ ព្រោះត្រឹមរយៈពេល ១ឆមាស ករណីនេះបានកើនដល់ជាង ៣០ករណី ហើយប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏បានជួបប្រទះនូវការជួញដូរមនុស្សប្រភេទថ្មី២ផ្សេងទៀត គឺការជួលស្ត្រីពពោះសម្រាលកូន (ក្នុងតម្លៃ ពី១០ ០០០ ទៅ១២ ០០០ដុល្លារ) និងការជួញដូរសរីរាង្គ (ប្រើប្រាស់រូបភាពបន្លំជាសាច់ញាតិរួចហើយ ណាត់គ្នាទៅប្តូរនៅប្រទេសក្រៅ) ដែលបញ្ហានេះ បានធ្វើឲ្យសមត្ថកិច្ចកម្ពុជាកាន់តែមានភាព ស្មុគស្មាញ ក្នុងការទប់ស្កាត់ និងបង្ក្រាប ។

យោងតាមរបាយការណ៍ ប្រចាំឆមាសទី១ ដើមឆ្នាំ២០១៧ របស់អគ្គស្នងការនគរបាលជាតិ បានបង្ហាញថា “អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ នៅតែបន្តកើតមាន ហើយវិវត្តន៍ប្រែប្រួលទៅ រកភាពស្មុគស្មាញ ដែលជាប្រភេទបទល្មើសពិបាកទប់ស្កាត់” ។ របាយការណ៍បន្តថា រយៈពេល១ឆមាស សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបការជួញដូរ និងអាជីវកម្ម ផ្លូវភេទចំនួន ៦៣ករណី កើនឡើង៣៣ករណី ឃាត់ខ្លួនជនសង្ស័យ ៧២នាក់ (ស្រី ១៦នាក់, ជនបរទេស ៧នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

របាយការណ៍ដដែល បានបន្ថែមថា រំដោះជនរងគ្រោះ ១៤៤នាក់ ក្នុងនោះអំពើជួញដូរមនុស្ស ១៥ ករណី ឃាត់ខ្លួន ២២នាក់ (ស្រី ៩នាក់, ជនបរទេស ៦នាក់) ដោយរំដោះជនរងគ្រោះបាន ៤២នាក់ (បញ្ជូនទៅសង្គមកិច្ច ៤៧នាក់ បញ្ជូនទៅអាណាព្យាបាលវិញ ៩៧នាក់) និងអាជីវកម្មផ្លូវភេទ ៤៨ ករណី ឃាត់ខ្លួនជនសង្ស័យ ៥០នាក់ (ស្រី ៧នាក់, ជនបរទេសម្នាក់) និងរំដោះជនរងគ្រោះបាន ១០២នាក់ ៕

website_news/2017240712.txt · Last modified: 2017/07/24 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki