website_news:2017240716

ពលករខ្មែរស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលមិនមានឯកសារត្រូវ…

http://www.kaoh-santiphap-news.html ៖ ណា រ៉េន ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៣:១៤

រាជធានីភ្នំពេញ៖ បងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដែលមិនមានឯកសារ ឬដែលធ្លាប់ជាពលករស្របច្បាប់ ប៉ុន្តែបានផ្លាស់ប្តូរ ឬមិនបានបំពេញនីតិវិធីនានារបស់ ប្រទេសថៃ ហើយក្លាយទៅជាពលករមិនស្របច្បាប់ គឺចាប់ពីថ្ងៃទី០៨ សីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ គឺតម្រូវឲ្យបងប្អូនពលករខ្មែរទៅបង្ហាញខ្លួននៅការិយាល័យទាំង៩៧កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការងារ ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧នេះ។

ការតម្រូវឲ្យទៅបង្ហាញខ្លួននេះ គឺបន្ទាប់ពីអាជ្ញាធរថៃតម្រូវឲ្យនិយោជកថៃទៅចុះឈ្មោះពលករកម្ពុជាមិនស្របច្បាប់ ដែលកំពុងតែធ្វើការនៅក្នុងរោងចក្រសហគ្រាសរបស់ខ្លួន ជាមួយមន្ត្រីក្រសួងការងារថៃ នៅការិយាល័យស្រង់ទិន្នន័យពលករបរទេសទាំង ៩៧ ការិយាល័យ។

សេចក្តីប្រកាសព័ត៌មានក៏បានឲ្យផងដែរថា ចាប់ពីថ្ងៃទី ០៩ កញ្ញា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ គឺជាដំណាក់កាលដែលបងប្អូនពលករកម្ពុជាត្រូវធ្វើការបញ្ជាក់អត្តសញ្ញាណ ស្នើសុំបណ្ណស្នាក់នៅ (Stay Permit) និងបណ្ណការងារ (Work Permit) ពីគណៈកម្មការផ្តល់ភាពស្របច្បាប់ មន្ត្រីអន្តោប្រវេសន៍ថៃ និងមន្ត្រីក្រសួងការងារថៃ។ សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ថា៖ «ក្នុងអំឡុងពេលនេះ បងប្អូនពលករមិនត្រូវផ្លាស់ប្តូរនិយោជក ឬទីកន្លែងធ្វើការ ឬឈប់ដោយគ្មានការអនុញ្ញាតពីនិយោជក និងក្រសួងការងារថៃនោះឡើយ»៕

website_news/2017240716.txt · Last modified: 2017/07/24 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki