website_news:2017241003

ថៃចាប់ខ្លួនជនជាតិខ្មែរ៦នាក់ លួចកាប់ឈើគ្រញូងនៅប៉ាងស៊ីដា

http://cambodiapolice.com/blog/archives/ 1:39 pm 22 តុលា 2017

ប្រទេសថៃ ៖ ជនជាតិខ្មែរចំនួន៦នាក់ ក្នុងចំណោមបក្ខពួក ប្រមាណជាង២០នាក់ត្រូវបានក្រុមតម្រួតថៃ សហការជាមួយកំលាំង រដ្ឋបាលព្រៃឈើ នៃសួនឧទ្យានជាតិប៉ាងស៊ីដា ក្នុងខេត្តស្រះកែវ ធ្វើការចាប់ខ្លួន ព្រមទាំងបានរឹបអូសនូវវត្ថុតាងជាច្រើនផងដែរខណៈ ដែលពួកគេបានធ្វើដំណើរចូលទៅក្នុងតំបន់ហាមឃាត់ តាមការនាំផ្លូវ ពីជានជាតិថៃដើម្បីចូលទៅស្ពាយឈើគ្រញូងចេញមកក្រៅ ។ កិច្ចប្រតិបត្តិការរបស់កំលាំងជំនាញដែលមានក្រុមតម្រួតថៃ និង កំលាំងមេព្រៃប្រចាំតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា បានធ្វើឡើងអស់ រយៈពេលជាច្រើនម៉ោង រហូតដល់ម៉ោង៦ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ទើបចាប់ខ្លួនពួកគេបាននៅចំណុច ទឹកធ្លាក់ផាតាខៀន ក្នុងភូមិ១១ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ ។

តាមសេចក្តីរាយការណ៍ដែលយើងទទួលបានគឺនៅវេលាម៉ោង១រសៀល ថ្ងៃ ខែ ខាងលើកំលាំងបានចូលទៅកាន់តំបន់ខាងលើដោយសារ តែទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងករណីលួចកាប់ឈើគ្រញូង ក្នុង តំបន់ហាមឃាត់ ដោយនៅទីនោះ កំលាំងបានរកឃើញស្នាមដាន ជើងជាច្រើន ព្រមទាំងបានស្នាមអូស រំកិលឈើចេញពីព្រៃថែម ទៀតផង ទើបកំលាំងបានតាមដានរហូតបានប្រទះឃើញមានឈើ គ្រញូងជាច្រើនផ្ទាំង ដែលជនមិនស្គាល់មុខយកទៅលាក់ក្នុងគុម្ពោធ ព្រៃ ទើបកំលាំងបានរៀបចំផែនការដាក់អន្ទាក់តែម្តង ។ លុះនៅវេលាម៉ោង៦ល្ងាច ស្រាប់តែមានរថយន្តចំនួនពីរគ្រឿង រួមជា មួយនឹងមនុស្សប្រមាណជាង២០នាក់ បានជិះរថយន្តមកឈប់ត្រង់ ចំណុចខាងលើ ដោយពួកគេម្នាក់ៗបានចុះសំដៅទៅលើកឈើទាំង នោះដាក់រថយន្ត តែត្រូវកំលាំងចេញប្រតិបត្តិការស្ទាក់ចាប់បានតែ មនុស្ស៦នាក់ ឈើគ្រញូងចំនួន ២៦ ផ្ទាំង រណាយន្ត១គ្រឿង និងរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា វីហ្គូ ព៌ណខ្មៅ ពាក់ស្លាកលេខ បាងកក ៦៥៧៩ ដោយឡែករថយន្តមួយគ្រឿងទៀត និងមនុស្ស មួយចំនួនបានបើករត់គេចខ្លួនបាត់ស្រមោល រីឯក្នុងរថយន្តដែលចាប់ បានមានប័ណ្ណបើកបរមួយសន្លឹកឈ្មោះ សនរ៉ាម ប្រាបណក ។

ជនទាំង៦នាក់ដែលសមត្ថកិច្ចថៃចាប់ខ្លួនគឺជាជនជាតិកម្ពុជាទាំងអស់ ដោយពួកគេបានសារភាពថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ពួកខ្លួនមានគ្នាចំនួន២៧នាក់ត្រូវបានជនជាតិថៃទាក់ទងអោយចូលទៅលីឈើគ្រញូងចេញពីព្រៃមកខាងក្រៅ ដោយគេអោយតម្លៃ ក្នុង១គីឡូក្រាម ២០០ បាត ហើយពួកក៏បានឡើងរថយន្តចំនួន២ គ្រឿងដែលទៅទទួលនៅប៉ោយប៉ែត វេលាម៉ោង៨យប់ ។ ក្រោយពីបានដល់ទីតាំងខាងលើ ពួកគេបានដើរក្នុងព្រៃអស់រយៈ ពេល ៧ថ្ងៃ ទើបបានទៅដល់កន្លែងអារឈើ ដោយនៅទីនោះមាន ជនជាតិថៃជាអ្នកអារឈើ ហើយពួកគេមានត្រឹមតែជាអ្នកស្ពាយ និង ជញ្ជូនមកខាងក្រៅតែប៉ុណ្ណោះ លុះថ្ងៃទី១៨ ខែតុលា ទើបត្រូវជញ្ជូន ចេញពីព្រៃ ដោយមានថៃម្នាក់ជាអ្នកនាំផ្លូវ ហើយក៏បានយកឈើ ទាំងនោះ មកលាក់ទុកជាបណ្តោះអាសន្ន នៅត្រង់ចំណុចក្បែទឹកធ្លាក់ ក្រោយពីមានសភាពស្ងាត់ ទើបនៅម៉ោង៦ល្ងាច ពួកគេក៏បានវិល ត្រឡប់មកវិញ បម្រុងលើកឈើទាំងនោះឡើងរថយន្ត ក៏ត្រូវ សមត្ថកិច្ចចាប់បានតែម្តង ។ បច្ចុប្បន្នជនសង្ស័យរួមជាមួយនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាន តម្រួតប៉ាងស៊ីដា ដើម្បីសាកសួរមុននឹងបញ្ជូនទៅអោយ កំលាំងជំនាញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕

website_news/2017241003.txt · Last modified: 2017/10/24 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki