website_news:2017241006

ក្រសួងការងារថៃ ប្រកាសចាត់វិធានការលើពលករមានប័ណ្ណស៊ីជម្ពូ នៅដើមខែ4 ឆ្នាំ2018

http://pheaktraprak.com/archives/ By เพียะตรา ประ October 21, 2017

ក្នុងកិច្ចប្រជុំបួកសរុបការងាររបស់ក្រសួងការងារថៃកាលពីពេលថ្មី ៗកន្លងទៅនេះ លោក Sirichai Ditthakul រដ្ឋមន្ត្រីក្រសួងការងារថៃ បានចេញសេចក្ដីសម្រេចអនុម័តច្បាប់ចំនួនបីលក្ខខ័ណ្ឌស្ដីពីបញ្ហាពលករបរទេសមានដូចខាងក្រោម។

1-សម្រេចអនុម័តអោយពលករទាំងបីសញ្ជាតិ, កម្ពុជា ,ឡាវ ,ភូមា ដែលបញ្ជាក់អត្តសញ្ញាណ ហើយទទួលបានឯកសារស្របច្បាប់ពីប្រទេសរបស់ខ្លួន អាចស្នាក់នៅធ្វើការការងារក្នុងប្រទេសថៃបានផ្តល់រហូតដល់ថ្ងៃទី 31 ខែមីនាឆ្នាំ 2018 និងបន្តរយៈពេលបន្ថែម 2 ឆ្នាំទៀតរហូតដល់ថ្ងៃទី 31 ខែមីនាឆ្នាំ 2018។

2-មិនអនុញ្ញាតអោយពលករទាំងបីសញ្ជាតិដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់ថ្ងៃទី 31 ខែមីនាឆ្នាំ 2018 មិនអាចស្នាក់នៅបន្តបានទៀតឡើយដោយសារតែរដ្ឋាភិបាលថៃគ្មានគោលនយោបាយបន្តឬបើកអោយពលករបរទេសទាំងអស់នោះតសពុលភាពទៀតទេ ពោលគឺត្រូវឡប់ទៅប្រទេសដើមវិញភ្លាម។

3-មិនបន្តអនុញ្ញាតអោយពលករដែលមានប័ណ្ណស៊ីជម្ពូ(ធ្វើការនេសាទ, ផ្នែកការងារសមុទ្រ) ដាច់អាយុនៅថ្ងៃ01.11.2017 ស្នាក់នៅបន្តក្នុងប្រទេសថៃទៀតបានឡើយ។

4-អនុម័តវិធានការរយៈពេលវែងដើម្បីអនុញ្ញាតឱ្យពលករដែលបានផ្លាស់ប្តូរឯកសាររបស់ CI ទៅជា TD លិខិតឆ្លងដែន (PP) អាចប្ដូរទៅជាប៉ាស្ព័ការងារMOU នៅថ្ងៃទី 31 ខែមីនាឆ្នាំ 2020 ខាងមុខទៀត។

website_news/2017241006.txt · Last modified: 2017/10/24 11:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki