website_news:2017241008

ថៃចាប់ព្រះសង្ឃខ្មែរ 2 រូបប្រើប៉ាស្ព័រក្លែងក្លាយ ឆ្លងដែនទៅបិណ្ឌបាតបច្ច័យពីពលរដ្ឋថៃ

http://pheaktraprak.com/archives/ By เพียะตรา ประ October 24, 2017

កាលពីពេលថ្មីៗកន្លងទៅនេះកម្លាំងអាជ្ញាធរខេត្តឧដនថានី ប្រទេសថៃ បានធ្វើការឃាត់ខ្លួនព្រះសង្ឃខ្មែរចំនួន 2 រូបបន្ទាប់ពីលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ។ ករណីសមត្ថកិច្ចថៃឃាត់ខ្លួនព្រះសង្ឃខ្មែរ នេះបានកើតឡើងកាលពីថ្ងៃច័ន្ទទី23 ខែតុលា ឆ្នាំ 2017 ស្ថិតនៅក្នុងខេត្ដឧថីថានី ការចាប់ខ្លួនព្រះសង្ឃទាំងពីររូបនេះបានធ្វើឡើងខណៈពេលដែលព្រះសង្ឃទាំងពីររូបកំពុងដើរបិណ្ឌបាតប្រាក់ពីប្រជាពលរដ្ឋថៃក្នុងខេត្តខាងលើ ។ ព្រះសង្ឃខ្មែរទាំងពីររូបត្រូវសមត្ថកិច្ចថៃចាប់ខ្លួននោះមានឈ្មោះដូចខាងក្រោម៖

1-ឈ្មោះ ម៉ៅ អាយុ 25ឆ្នាំ សញ្ជាតិខ្មែរ កាន់លិខិត ឆ្លងដែន ក្លែងក្លាយ

2 – ឈ្មោះចាន់ អាយុ 24ឆ្នាំ សញ្ជាតិខ្មែរ កាន់លិខិត ឆ្លងដែន ក្លែងក្លាយ

យោងតាមប្រភពពីប្រទេសថៃបានអោយដឹងថា ព្រះសង្ឃខ្មែរទាំងពីររូបបានឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ តាមរយៈច្រកព្រំដែនខេត្តចាន់បុរីប្រទេសថៃ ដោយប្រើប្រាស់ប៉ាស្ព័រក្លែងក្លាយ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចថៃនៅពេលត្រូវហៅត្រួតពិនិត្យ។ ព្រះសង្ឃខ្មែរទាំងពីររូបត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកផ្សឹកនៅក្នុងវត្តថាំមសូរផិត ក្នុងខេត្តឧថីថានី រួចយកទៅប្រគល់អោយតម្រួតអន្ដប្រវេសន៍ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017241008.txt · Last modified: 2017/10/24 11:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki