website_news:2017241009

អាជា្ញធរថៃបញ្ជូនពលរដ្ឋខ្មែរ៥នាក់ឲ្យអាជា្ញធរកម្ពុជាវិញ

http://cambodiapolice.com/blog/archives/ 1:36 pm 23 តុលា 2017 21

ឧត្តរមានជ័យ ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១៣និង០០នាទី អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរ តាមច្រកអន្តរជាតិជាំសាងាំ ចំនួន៥នាក់ មកឲ្យភាគីកម្ពុជា ដែលត្រូវទាហានប៉ារ៉ាថៃចាប់ខ្លួនកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៦ ពីបទកាប់ឈើក្រញូងក្នុងទឹកដីថៃ ចូលតាមចំណុច អូខ្សាច់ ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ មានឈ្មោះ ដូចខាងក្រោម ៖

១- ឈ្មោះ មិន មាស ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ អូរទឹកថ្លា ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ។

២- ឈ្មោះ អ៊ី ជីន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំជាមូយ គ្នា

៣- ឈ្មោះ កែវ រឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់ភូមិឃុំជា មួយគ្នា

៤-ឈ្មោះ បាន សុក ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា

៥- ឈ្មោះ ឈួន ទីន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំជា មួយគ្នា ។

បច្ចុប្បន្ន សមត្ថកិច្ចនៅនឹងច្រកអន្តរជាតិជាំ បានធ្វើការអប់រំ រួចក៏បានវិលទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕

website_news/2017241009.txt · Last modified: 2017/10/24 11:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki