website_news:2017241010

អគ្គស្នងការរងនគរបាលជាតិ៖ ដើម្បីឲ្យប្រតិបត្តិការទទួលបានជោគជ័យទាមទារឲ្យមន្រ្តីរបស់យើងត្រូវមានសមត្ថភាព និងការយល់ដឹងខ្ពស់ផ្នែកច្បាប់

http://cambodiapolice.com/blog/archives/ 10:56 am 24 តុលា 2017

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ លោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា លើកឡើងថា ដើម្បីឲ្យប្រតិបត្តិការទទួលបានជោគជ័យទាំមទារឲ្យមន្រ្តីរបស់យើងត្រូវមានសមត្ថភាព និងការយល់ដឹងខ្ពស់ផ្នែកច្បាប់។

នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងសំខាន់ គឺដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការប្រើប្រាស់អាវុធ ដូចនេះដើម្បីឲ្យប្រតិបត្តិការក្នុងការបង្រ្កាបបទល្មើសទទួលជោគជ័យទៅបានកម្លាំងនគរបាលត្រូវមានសមត្ថភាព និងការយល់ដឹងខ្ពស់ទាំងផ្នែកច្បាប់ ទ្រឹស្តី ទាំងការអនុវត្តជាក់ស្តែងលើបច្ចេកទេស ការប្រើប្រាស់ឧបករណ៍ សម្ភារៈ ដែលត្រូវបម្រើដល់ជំនាញប្រតបត្តិការ ក្នុងការចាប់ចងជនល្មើស សង្រ្គោះជនរងគ្រោះ និងវិធីសាស្រ្តការពារខ្លួន។

លោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា មានប្រសាសន៍ទៀតថា វគ្គបណ្តុះបណ្តាលនឹងធ្វើឲ្យមន្រ្តីនគរបាលទាំងអស់ទទួលបាននូវចំណេះដឹងបទពិសោធន៍ល្អៗបន្ថែមទៀតក្នុងប្រតិបត្តិការចាប់ខ្លួន ពិនិត្យកន្លែងកើតហេតុ ការសង្រ្គោះបន្ទាន់ និងរបៀបនៃការប្រើប្រាស់អាវុធ។ ក្នុងឱកាសនេះដែរ លោកជំទាវអគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ត្រូវគោរពវិន័យឲ្យបានម៉ឺងម៉ាត់ ត្រូវប្រើពេលវេលាដ៏មានតម្លៃនេះក្រេបយកចំណេះដឹង និងបទពិសោធន៍ថ្មីទៅបម្រើអង្គភាពរបស់ខ្លួនទទួលបានជោគជ័យ ៕

website_news/2017241010.txt · Last modified: 2017/10/24 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki