website_news:2017241102

បញ្ជូនខ្លួនស្រីម្ចាស់ហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ ទៅតុលាការ

http://ann.com.kh/ ថ្ងៃសុក្រ, 24 ខែវិច្ឆិកា 2017 10:01 ព្រឹក

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនស្ត្រីសង្ស័យម្នាក់ ទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធករណីបើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខុសច្បាប់។ យោងតាមសមត្ថកិច្ច ស្ត្រីសង្ស័យមានឈ្មោះ ហុង លាភ អាយុ៤៥ឆ្នាំ ស្នាក់នៅហាងម៉ាស្សាកោសជប់យីហោ ១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួររំលឹកថា សមត្ថកិច្ចបានបង្ក្រាប ទីតាំងហាងម៉ាស្សាកោសជប់ យីហោ ១៦៨ នៅបណ្ដោយផ្លូវ១៨៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំង ធ្នង់ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៧ ក្រោយពីស្រាវជ្រាវឃើញថា ហាងម៉ាស្សាមួយនេះ បានបង្កប់សេវាកម្មផ្លូវភេទ។ ក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីសង្ស័យជាម្ចាស់ហាងឈ្មោះ ហុង លាភ និងស្ត្រីម៉ាស្សា មួយចំនួន យកទៅអប់រំ៕

website_news/2017241102.txt · Last modified: 2017/11/24 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki