website_news:2017241105

ឈប់ព្រួយបារម្ភទៅ ក្រសួងការងារថៃ ប្រកាសផ្ដល់លេខរៀងសារថ្មី និងបន្ដពេលវេលាចំនួន3 ខែតទៅមុខទៀតករណីត្រួតសញ្ជាតិមិនទាន់ពេលកំណត់

http://www.pheaktraprak.com November 24, 2017

យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋាននៃក្រសួងការងារថៃ លោក ចារីន ចាក់ក្រះផា អគ្គនាយកនៃក្រសួងការងារថៃ បានមានប្រសាសន៍ក្រោយកិច្ចប្រជុំពិភាក្សាការងាររបស់ក្រសួងការងារថៃ កាលពីថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2017 ម្សិលមិញនេះថា ក្រសួងការងារថៃ និងរៀបចំបន្ដរយ:ពេលបញ្ជាក់អត្តសញ្ញាណជូនពលករកម្ពុជា ចំនួន3ខែបន្ថែមទៀតក្នុងករណីពលករកម្ពុជា ដែលឈ្មោះថ្មីមានលិខិតបញ្ជាក់ចេញពីក្រសួងការងារថៃ ហើយទៅបញ្ជាក់អត្តសញ្ញាណមិនទាន់ពេលកំណត់នៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2017ខាងមុខនេះ ។ ដោយក្រសួងការងារថៃបានរៀបចំពេលវេលាចំនួន 3ខែតទៅទៀតគឺចាប់ពីថ្ងៃ(01.01.2018- 31.03.2018) ដើម្បីឲ្យពលករកម្ពុជាទាំងអស់បានត្រួតសញ្ជាតិទាន់ពេលវេលា។

ក្នុងបញ្ហានេះដែរក្រសួងបានលើកឡើងអំពីបញ្ហានាៗដែលកើតមានឡើងពេលកន្លងមក ដោយសារតែមានឧបសគ្គក្នុងកិច្ចការមួយចំនួនទើបធ្វើមានការរាំងស្ទះដល់ការបញ្ជាក់អត្តសញ្ញាណរបស់ពលករ ដូច្នេះក្រសួងការងារនិងរៀបចំផែនការនិងចុះជួយសម្រួលលេខរៀងដល់ពលករអោយគ្រប់គ្រាន់ទាន់ពេលវេលាដែលបានកំណត់។

website_news/2017241105.txt · Last modified: 2017/11/24 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki