website_news:2017241106

ពលករកម្ពុជាចំនួន 20នាក់ ធ្វើដំណើរចុះទៅប៉ាស្ព័រការងារ MOU នៅជាយដែន ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

http://www.pheaktraprak.com November 24, 2017

កាលពីថ្មីៗកន្លងទៅនេះ មានពលករខ្មែរចំនួន 20នាក់ បានធ្វើការនៅក្នុងខេត្តរ៉ាក់យ៉ង ក្នុងប្រទេសថៃ បានធ្វើដំណើរទៅទទួលប៉ាស្ព័រMOU នៅឯខាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជាយើង តែត្រូវកម្លាំងសមត្ថកិច្ចថៃនៅប្រចាំតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឃាត់ខ្លួនបន្ទាប់ពីពលករខ្មែរទាំងអស់នោះគ្មានឯកសារបញ្ជាក់ដល់កម្លាំងសមត្ថកិច្ចថៃ។

យោងតាមប្រភពព័ត៌មានថៃបានឱ្យដឹងថា ពលករខ្មែរទាំងអស់ធ្វើការនៅក្នុងសណ្ឋាគារមួយក្នុងខេត្តរ៉ាក់យ៉ង ហើយបានជួលក្រហ៊ុនរត់ការធ្វើប៉ាស្ព័រការងារប្រភេទ mou អស់រយៈពេលជាច្រើនខែមកហើយ ក្រោយមកក្រុមហ៊ុនបានទូរស័ព្ទហៅអោយមកទទួលប៉ាស្ព័រនៅខាងក្រុងប៉ោយប៉ែត។ ដោយពួកគាត់ទាំងអស់គ្នាបានដំណើរតាមរថយន្ត មកចុះនៅខាងជាយដែនខ្មែរ-ថៃស្ថិតនៅត្រង់ក្រោយបរិវេណផ្សារលុងក្លឿរ ស្រុកអារញ្ញប្រមាណជាង500ម៉ែត ហើយចុះដើរបន្តតាមរយៈច្រកព្រំដែនធម្មជាតិ ដោយមានអ្នកមកចាំទទួល តែក៏ត្រូវកម្លាំងសមត្ថកិច្ចថៃ មកប្រទះឃើញរួចឃាត់ខ្លួនយកទៅធ្វើការសាកសួរតែម្ដង។

website_news/2017241106.txt · Last modified: 2017/11/24 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki