website_news:2017241107

ប្រកាសតឿនពលករកម្ពុជា ប្រយ័ត្នចាញ់បោកជនខិលខូច កុហករឿងធ្វើប័ណ្ណស៊ីជម្ពូ

http://www.pheaktraprak.com November 23, 2017

ថ្ងៃនេះខ្ញុំសូមជូនដំណឹងដល់បងប្អូនពលករកម្ពុជា ដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ សូមប្រញាប់វិលត្រឡប់ទៅប្រទេសរបស់យើងវិញជាបន្ទាន់ ដើម្បីធ្វើឯកសារចូលមកដោយស្រប់ច្បាប់តាមរយៈ MOU និងនីតិវិធីផ្សេងៗដែលច្បាប់បានកំណត់។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់កុំជឿរតាមសម្ដីរបស់បុគ្គលណាសោះ.! ដែលនិយាយថាប្រទេសថៃនិងបើកធ្វើប័ណ្ណស៊ីជម្ពូ, ប៉ាស្ព័រ ជូនកម្មករខុសច្បាប់នៅពេលឆាប់ខាងមុខទៀតនេះឱ្យសោះ។ ព្រោះរាជរដ្ឋាភិបាលថៃ បានចេញសេចក្ដីប្រកាសច្បាស់លាស់ណាស់ ថានឹងឈប់ផ្ដល់ការស្នាក់នៅឬធ្វើឯកសារផ្សេងៗដូចជាប័ណ្ណស៊ីជម្ពូ,ប៉ាស្ព័រ ជូនពលករចំណាកខុសច្បាប់ក្នុងប្រទេសថៃ ទៀតហើយចាប់ពីថ្ងៃទី 07 ខែសីហា ឆ្នាំ2017 កន្លងមកដូច្នេះសូមបងប្អូនកុំជឿតាមបុគ្គលណាដែលកំពុងភូតកុហកបងប្អូនអោយសោះ។

រាជរដ្ឋាភិបាលថៃ មាននយោបាយអោយកម្មករចំណាកស្រុកខុសច្បាប់ទាំងអស់ ត្រូវវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ហើយធ្វើដំណើរចូលមកធ្វើការនៅប្រទេសថៃ តាមរយៈ MOU ដែលទីតាំងធ្វើឯកសារនាំចូលពលករនៅតាមច្រកអន្តរជាតិនានា ដែលរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមកតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកកម្ពុជាកុំចំណាកខុសច្បាប់ចូលមកធ្វើការខុសច្បាប់ នៅក្នុងប្រទេសថៃជាដាច់ខាត។ ប្រែសម្រួលដោយ:ដំណឹងពលករឆ្លងដែន

website_news/2017241107.txt · Last modified: 2017/11/24 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki