website_news:2017241108

ជនជាតិវៀតណាម 2នាក់ ត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃចាប់ខ្លួន

http://www.pheaktraprak.com November 23, 2017

កាលពីថ្ងៃព្រហស្បតិ៍ទី23 ខែវិច្ឆិកា ឆ្នាំ2017 ព្រឹកមិញនេះកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិថៃ-ឡាវ ស្ថិតនៅខេត្ត ណងខាយ ប្រទេសថៃ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ខុសច្បាប់ចំនួន2 នាក់ បន្ទាប់ពីស្នាក់នៅក្នុងប្រទេសថៃ ហួសពេលទិដ្ឋាការវីសារកំណត់។ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ បានអោយដឹងថា ជនជាតិវៀតណាមទាំងពីរនាក់ដែលត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃឃាត់ខ្លួននោះទី1.មានឈ្មោះធូ ដឹក ដឺយ ភេទប្រុស អាយុ22ឆ្នាំ សញ្ជាតិវៀតណាម កាន់លិខិតឆ្លងដែនទេសចរណ៍ ស្នាក់នៅក្នុងប្រទេសថៃ ហួសទិដ្ឋាការវីសារបានកំណត់ចំនួន 895 ថ្ងៃ ទី2.ឈ្មោះ ណាងគឿង ប៉ាំង ភេទប្រុស អាយុ21ឆ្នាំ សញ្ជាតិវៀតណាម កាន់លិខិតឆ្លងដែនទេសចរណ៍ ស្នាក់នៅក្នុងប្រទេសថៃ ហួសទិដ្ឋាការវីសារ បានកំណត់ចំនួន615 ថ្ងៃ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចអន្តោប្រវេសន៍ថៃ បានមានប្រសាសន៍ថាជនជាតិវៀតណាមទាំងពីរនាក់លបលួចធ្វើការខុសច្បាប់នៅក្នុងខេត្តភូកេត តែនាពេលកន្លងមកកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃបានចុះបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់នៅខេត្តភូកេតយ៉ាងសកម្ម ធ្វើឲ្យជនជាតិវៀតណាមទាំងពីរនាក់ភ័យខ្លាច បានជួលឱ្យជនជាតិថៃ នាំចាកចេញពីខេត្តភូកេតទៅប្រទេសវៀតណាមវិញ ដោយធ្វើដំណើរតាមរយៈច្រកព្រំដែនអន្តរជាតិថៃ-ឡាវ ដោយមានជនជាតិថៃទាំងពីរប្ដីប្រពន្ធជាអ្នកបើកបររថយន្តសុីឈ្នួលដឹក នាំអោយឆ្លងដែនទៅខាងឡាវ តែក៏ត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃប្រចាំច្រកទ្វារព្រំដែនថៃ-ឡាវឆែកឆេររកឃើញខណៈពេលកំពុងអង្គុយក្នុងរថយន្ត នៅត្រង់ចំណុចស្ពានព្រំដែនថៃ-ឡាវ ។

ក្រោយការឃាត់ខ្លួនជនជាតិថៃទាំងពីរនាក់បានសារភាពថាពួកគេបានសុីឈ្នួលដឹកជនជាតិវៀតណាមខុសច្បាប់ទាំងពីរនាក់ មកពីខេត្តភូកេតទៅខាងប្រទេសឡាវ ដោយគិតឈ្នួលក្នុងម្នាក់មនុស្សម្នាក់តំលៃ3000បាត ក្រោយការសាកសួរសម្ថកិច្ចថៃបានធ្វើការចោទប្រកាន់ជាតិវៀតណាមទាំងពីរនាក់ពីស្នាក់នៅក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2017241108.txt · Last modified: 2017/11/24 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki