website_news:2017241109

អាជ្ញាធរកូរ៉េខាងត្បូង ឃាត់ខ្លួនជនជាតិថៃចំណាកខុសច្បាប់ជិត50នាក់ ប្រលានយន្តហោះ

http://www.pheaktraprak.com November 23, 2017

យោងតាមប្រភពព័ត៌មានពីប្រទេសថៃ បានអោយដឹងថា កម្លាំងអាជ្ញាធរអន្តោប្រវេសន៍ប្រទេសកូរ៉េខាងត្បូង បានធ្វើការឃាត់ខ្លួនជនជាតិថៃ ប្រុសស្រីចំណាកស្រុកខុសច្បាប់់ចំនួនជិត50នាក់ នៅត្រង់បរិវេណអាកាសយានដ្ឋានអន្តរជាតិទីក្រុងសូប្រទេសកូរ៉េ បន្ទាប់ពីអាជ្ញាធរកូរ៉េស្រាវជ្រាវដឹងថាជនជាតិថៃទាំងនោះបានធ្វើដំណើរទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសកូរ៉េ។ ដោយមិនមែនមកទេសចរណ៍ដូចភ្ញៀវបរទេសដ៏ទៃឡើយ ករណីនេះបានកើតឡើងកាលពីថ្មីកន្លងទៅនេះ។ ជនជាតិថៃមួយចំនួននិយមចំណាកស្រុកទៅស្វែងរកការងារធ្វើនៅឯប្រទេសកូរ៉េ ព្រោះនៅទីនោះធ្វើការបានប្រាក់ខែខ្ពស់ជាងប្រទេសថៃ ហើយការងារដែលជនជាតិថៃធ្វើនៅប្រទេសកូរ៉េនោះគឺការងារម៉ាស្សានិងធ្វើសរសៃ។

website_news/2017241109.txt · Last modified: 2017/11/24 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki