website_news:2017250201

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ឆ្នាំ២០១៦ការបង្ក្រាបបទល្មើសជួញដូរមនុស្សថយចុះ១៣ករណី

http://bayontv.com.kh 24/02/2017

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា ឆ្នាំ២០១៦ ការបង្ក្រាបបទល្មើសជួញដូរមនុស្សបានថយចុះ១៣ករណីធំៗ ប៉ុន្តែ បញ្ហាសន្ទុះនៃលំហូរចំណាកស្រុក ឬទេសន្តរប្រវេសក៍នៅតែកើតមានបន្ត និងនៅមានការគ្រប់គ្រងមិនទាន់បានល្អ។

ភ្នំពេញ៖ តាមរបាយការណ៍លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែងនៅក្នុងពីធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដីបន្តអនុវត្តឆ្នាំ២០១៧ នៅទីស្តីការក្រសួង បានបញ្ជាក់ថា ឆ្នាំ២០១៦ បទល្មើសជួញដូរមនុស្សបើធៀបនឹងឆ្នាំ២០១៥ ការបង្ក្រាបថយចុះ១៣ករណី ក្នុងនោះបទល្មើសជួញមនុស្សថយចុះ២០ករណី និងបទល្មើសជួញដូរផ្លូវភេទ កើនឡើង០៧ករណី។ លោកជំទាវ បន្តថា ការកើនឡើងនូវកម្រិតការជួញដូរផ្លូវភេទ គឺបានកើតដោយសារ ថ្មីៗនេះ សេវាកំសាន្តសប្បាយខារ៉ាអូខេ និងក្លឹបកំសាន្តនានាទៀតបានកើនឡើង ហើយរាល់កន្លែងកំសាន្តសប្បាយនោះ គឺមានបង្កប់សេវាផ្លូវភេទ ដែលជាប្រភពនៃការជួញដូរមនុស្ស និងបទល្មើសផ្សេងៗមានការកើតឡើង។ លោជំទាវបន្តថា បទល្មើសជួញដូរមនុស្សដែលកើតមាននៅក្នុងប្រទេសកម្ពុជា គឺមានជាអាទិ៍ អំពើជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរផ្លូវភេទ ការជួញដូរនិងដកហូតសរីរាង្គ ការជួញដូរនិងការរត់ពន្ធទារក និងកុមារឆ្លងដូរ ការជួញដូរពលរដូរពលកម្ម ក្នុងឧស្សាហកម្មនេសាទលើផ្ទៃសមុទ្រជាដើម។ លោកជំទាវ ជូ ប៊ុនអេង ថ្លែងថា ដើម្បីទប់ស្កាត់បញ្ហានេះ កំលាំងជំនាញនៅតាមបណ្តាស្ថាប័នក្រសួងពាក់ព័ន្ធ បានរួមគ្នាប្រើគ្រប់មធ្យោបាយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ជ្រាប និងអប់រំប្រជាពលរដ្ឋកុំឲ្យជឿលើពាក្យអួត ពាក្យឆបោកអូសទាញរបស់ពួកមេខ្យល់ ប្រថុយប្រថាននិងភាពខុសច្បាប់ ទាំងការការចេញទៅរកការងារ ទាំងការរៀបអាពាហ៍ពិពាហ៍ទៅរស់នៅក្រៅប្រទេស និងទាំងការពរពោះសម្រាលកូនជំនួសជាដើម។

តាមរបាយការណ៍បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ ក្នុងចំណោមបទល្មើសជួញដូរមនុស្សកើតឡើងគឺកំលាំងសមត្ថកិច្ច បានចាប់បញ្ជូនជនសង្ស័យជួញដូរមនុស្សទៅតុលាការបានចំនួន១១៣នាក់ ក្នុងនោះជនសង្ស័យជួញដូរផ្លូវភេទ ៧៤នាក់ និងបានជួយសង្គ្រោះជនរងគ្រោះបានជិត៣០០នាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០១៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួយសម្រួលចាត់បញ្ជូនពលរដ្ឋខ្មែររងគ្រោះដោយសារការជួញដូរទៅក្រៅប្រទេសឲ្យត្រលប់មកកម្ពុជា បានចំនួន៨១៥នាក់ ក្នុងនោះ មានជនសង្ស័យរងគ្រោះដោយការជួញដូរ និងបទល្មើសផ្សេងៗមានចំនួន៣៦៦នាក់។ ក្នុងចំណោមពលរដ្ឋខ្មែររងគ្រោះដែលមាតុភូមិនិវត្តមកពីបណ្តាប្រទេស១២ចំនួន គឺមានពលរដ្ឋខ្មែររងគ្រោះនៅប្រទេសថៃមានចំនួនច្រើនជាងគេ ពោល គឺមាន ២៧២នាក់ ខណៈកម្ពុជា កំពុងបានប៉ាន់ប្រមាណថា បច្ចុប្បន្នមានពលរដ្ឋខ្មែរកំពុងធ្វើការងារនៅប្រទេសថៃ មានប្រមាណជាង១លាននាក់៕

website_news/2017250201.txt · Last modified: 2017/02/25 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki