website_news:2017250202

ពលករខ្មែរ២នាក់ធ្លាក់ពីលើអគារកំពស់៣៩ជាន់ស្លាប់នៅប្រទេសថៃ

http://www.ppd-news.net 25-February-2017 / ព័ត៌មានជាតិ

រាជធានីភ្នំពេញ៖ពលករខ្មែរ២រូបបានស្លាប់បាត់បង់ជីវិតភ្លាមៗដោយសារធ្លាក់ពីលើអគារកំពស់៣៩ជាន់ នៅក្នុងប្រទេសថៃ ដែលហេតុការណ៍នេះកើតឡើងកាលពីម្សិលមិញ ស្ថិតនៅទីតាំងខនដូមីនៀម មួយកន្លែងនៅក្នុង ស្រុកបាងយ៉ៃ ខេត្តណុនថៈបុរី ប្រទេសថៃ។

ពលករខ្មែរទាំង២រូបត្រូវបានគេរាយការណ៍ថា មានឈ្មោះ ភឿន ស៊ិន ភេទប្រុស និងម្នាក់ទៀតឈ្មោះ មូល កុសល ភេទប្រុស មានអាយុ២២ឆ្នាំដូចគ្នា ហើយពួកគេទាំង២នាក់ធ្វើការជាជាងឈើនៅទីតាំងកើតហេតុ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានឡើងទៅធ្វើការនៅជាន់ទី៣៩ ដើម្បីតុបតែងគ្រឿងសង្ការរឹមធ្វើពីឈើ លុះក្រោយមកជនរងគ្រោះក៏បានធ្លាក់ពីលើអាគារនោះស្លាប់ ដោយមិនដឹងមូលហេតុតែម្តង។

ក្រោយកើតហេតុ កំលាំងតម្រួតថៃបានចុះមកធ្វើការពិនិត្យទីតាំងកើតហេតុ ដើម្បីរកមូលហេតុនៃការធ្លាក់ ហើយបច្ចុប្បន្នសពពលករទាំងពីរនាក់ត្រូវបានរៀបចំចាត់ចែងតាមផ្លូវច្បាប់ ដើម្បីធ្វើការបញ្ជូនមកកាន់ស្រុកកំណើតរបស់គេវិញ៕

website_news/2017250202.txt · Last modified: 2017/02/25 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki