website_news:2017250205

ពីរខែដើមឆ្នាំ២០១៧ ជនចំណាកស្រុកជាង ៣០០ស្លាប់ ខណៈព្យាយាមជិះទូកទៅអឺរ៉ុប

http://wmc.org.kh/archives ដោយ៖ លៀ ស៊ីណា ថ្ងៃទី 25 កុម្ភៈ 2017 ម៉ោង 4:52 PM

UN៖ ជនចំណាកស្រុកប្រមាណ ៣៦៦នាក់ បានស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេខណៈពួកគេព្យាយាមធ្វើដំណើរទៅសុំសិទ្ធិជ្រកកោននៅតំបន់អឺរ៉ុប នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចុះផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

របាយការណ៍នេះឲ្យដឹងទៀតថា បើធៀបក្នុងរយៈពេលដូចគ្នាចំនួន ៥៣ថ្ងៃ នៃដើមឆ្នាំ ករណីជនចំណាកស្រុកស្លាប់នៅលើសមុទ្រមានការថយចុះ ដែលកាលពីដើមឆ្នាំ២០១៦ ករណីជនចំណាកស្រុកស្លាប់ព្រោះការធ្វើដំណើរទៅតំបន់អឺរ៉ុបនេះមានចំនួនប្រមាណជាង ៤២៥ករណី។

បើតាមអង្គការអន្តរជាតិ ហៅកាត់ថា (IOM) បានរាយការណ៍ថា ជនចំណាកស្រុកដែលព្យាយាមធ្វើដំណើរតាមទូកឆ្លងសមុទ្រមេឌីទែរ៉ាណេទៅតំបន់អឺរ៉ុបនៅឆ្នាំ២០១៧ នេះមានចំនួនប្រមាណ ១៣៩២៤នាក់ ដែលចំនួននេះគឺមានការថយចុះជាងឆ្នាំមុន ដែលមានចំនួនប្រមាណជាង ១០៥៤២៧នាក់៕ ប្រភព៖UN News

website_news/2017250205.txt · Last modified: 2017/02/25 18:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki