website_news:2017250401

មន្ត្រី៖ករណី ពពោះជំនួស យកកូនទៅចិញ្ចឹម ក្រៅប្រទេស ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

http://www.dap-news.com/kh ថ្ងៃច័ន្ទ, ២៤ មេសា ២០១៧ 15:16 ដោយ: បាន សុខរិទ្ធិ ID:102

ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន អាចិន្ត្រៃយ៍គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ក្នុងកិច្ចប្រជុំរៀបចំ នីតិវិធី សម្រាប់ការអនុវត្ត សេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងករណី ជួលស្ត្រីខ្មែរពពោះជំនួស ដើម្បីយកទារក ចេញទៅចិញ្ចឹមនៅ ក្រៅប្រទេស នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រយៈពេលពេលប៉ុន្មាន ខែចុងក្រោយនេះ មានករណីម្ដាយ នាំយកកូនដែលបង្កើតរួច យកចេញតាមច្រក ព្រំដែនកម្ពុជា ចូលទៅប្រទេសវៀតណាម ប៉ុន្តែពេលត្រឡប់មកវិញ មិនឃើញយកកូនមកជាមួយ ។ លោកស្រីបានបន្តថា “ករណីនេះមិនដឹង ជាកើតឡើងប៉ុន្មាន ករណីមកហើយ ដូច្នេះកិច្ចប្រជុំ អន្តរក្រសួងនៅថ្ងៃនេះ ធ្វើឡើងដើម្បីពិនិត្យ មើលឡើងវិញ ចំពោះការអនុវត្ត និងរឹតបន្តឹង ធ្វើយ៉ាងណា កុំឲ្យមានការកើតឡើង បន្តទៀត” ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើសេចក្តីជូន ដំណឹងមួយ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងករណី ជួលស្ត្រីខ្មែរពពោះជំនួស ដើម្បីយកទារក ចេញទៅចិញ្ចឹមនៅ ក្រៅប្រទេស ដោយក្នុងសេចក្តីជូនដំណឹង បានដាក់វិធានការ យ៉ាងតឹងរឹង កុំឲ្យកម្ពុជាក្លាយ ជាគោលដៅនៃការធ្វើ អាជីវកម្មពពោះជំនួស ៕

website_news/2017250401.txt · Last modified: 2017/04/25 09:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki