website_news:2017250403

មន្ត្រីនគរបាលខេត្តសៀមរាប ៤១នាក់ ទទួលការបណ្ដុះបណ្ដាលលើការជួញដូរកុមារ

http://ann.com.kh/blog/detail ដោយ: តាំង ហូ ថ្ងៃថ៍ន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧

សៀមរាប៖ មន្ត្រីនគរបាលខេត្តសៀមរាប ៤១នាក់ មកពីការិយាល័យជំនាញ បានទទួលការបណ្ដុះបណ្ដាលលើការជួញដូរកុមារ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា សហការជាមួយអគ្គស្នងការដ្ខាននគរបាលជាតិ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែមេសាឆ្នាំ២០១៧ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

គោលបំណងក្នុងវគ្គបណ្តុះបណ្តាលនេះ គឺសំដៅបង្កើនការយល់ដឹង និងបំពេញបន្ថែមនូវសមត្ថភាពជូនដល់មន្ត្រីនគរបាលជំនាញ ដែលជាមន្ត្រីអ្នកអនុវត្តច្បាប់ ដូចជាថ្នាក់ការិយាល័យជំនាញ ថ្នាក់អធិការដ្ឋាន និងថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការស្រាវជ្រាស៊ើបអង្កេត តាមដានទៅលើបទល្មើសនៃការកេងប្រវ័ញ្ច និងការគំរាមកំហែង ការបំពារបំពានពលកម្ម ការជួញដូរ្មផ្លូវភេទលើកុមារ តាមគ្រប់រូបភាព ដើម្បីឈានទៅបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសទាំងនេះឲ្យបានទាន់ពេលវេលា នៅតាមបណ្តាមូលដ្ឋាន និងសហគមន៍ឱ្យមានប្រសិទ្ធភាព និងតម្លាភាព៕

website_news/2017250403.txt · Last modified: 2017/08/24 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki