website_news:2017250404

សមត្ថកិច្ចបញ្ជូនខ្លួនជនជួញដូរមនុស្សទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ

https://kohsantepheapdaily.com.kh ៖ ឃឹម ប៊ុនណាក់ ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៦:៥៥

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ បានចាប់បញ្ជួនខ្លួនជនជាតិចិនពីរនាក់ និងខ្មែរពីរនាក់ទៅតុលាការពាក់ពន្ធថា ជាមេខ្យល់ករណីប៉ុនប៉ងនាំមនុស្សចេញដោយមិនស្របច្បាប់ យកទៅរៀបការនៅប្រទេសចិន ។ ជនសង្ស័យទាំង៥នាក់ទី១-ឈ្មោះ SHI FASONG ភេទប្រុស អាយុ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89924746 (ជនជាតិចិន) ២-ឈ្មោះ ZHANG ZHADAO ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E90037510 (ជនជាតិចិន) ៣-ឈ្មោះ ម៉ន ផាន់ណា ភេទស្រី អាយុ២៧ឆ្នាំ ភូមិបាត់ដាវ ឃុំបាត់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជនជាតិខ្មែរ) ៤-ឈ្មោះ ថន សាន្ត ភេទស្រី អាយុ២៨ឆ្នាំ និង៥-ឈ្មោះ នួន ស៊ីវម៉ី ភេទស្រី អាយុ១៤ឆ្នាំ (ជនជាតិខ្មែរ) ទាំងពីរនាក់មានស្រុកកំណើតនៅភូមិស្រកែជាំ ឃុំស្រកែជាំ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញគឺពាក់ព័ន្ធបទល្មើសតែមួយគឺ ប៉ុនប៉ងនាំមនុស្សចេញដោយមិនស្របច្បាប់ និងជនរងគ្រោះជាអនិតិជន ។ សំណុំរឿងនេះកំពុងស្ថិតនៅដំណាក់កាលតំណាងអយ្យការធ្វើការសាកសួរ ៕

website_news/2017250404.txt · Last modified: 2017/04/25 09:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki