website_news:2017250407

ពលករខ្មែរធ្វើការនៅថៃម្នាក់ត្រូវជាប់គុក១ជីវិត ក្រោយពីចាក់សម្លាប់ថៅស្រីស្លាប់នៅនឹងកន្លែង

https://kohsantepheapdaily.com.kh ៖ ពេជ្រ សុវណ្ណារ៉ា ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧ ម៉ោង ២២:៤២

ប្រទេសថៃ ៖ កាលពីរថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានករណីចាក់សម្លាប់ស្រីវ័យ៤៧ម្នាក់ ដោយកូនកាំបិត នៅភូមិខ្លងនឹង ហៅប្រាក់ប៊ីនចិត ស្រុកខ្លងលួង ខេត្តប៉ាធុមថានី បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែង។ ស្ដ្រីរងគ្រោះឈ្មោះ ផនផ្រាន់ សែនប្រាក់សិទ្ធ ហៅចែស៊ុម អាយុ៤៧ឆ្នាំ មានមុខរបរជាថៅលក់បន្លែធំមួយកន្លែងនៅផ្សារថៃ(ตลาดไท) ត្រូវបានជនល្មើសចាក់ជាច្រើនកាំបិតត្រូវដើមទ្រូង និងបំពង់កស្លាប់ភ្លាមៗ។ រីឯជនល្មើសឈ្មោះ ធី អាយុ៣២ ឆ្នាំជាជនជាតិខ្មែរ និងជាកូនឈ្នួលរបស់ជនរងគ្រោះដែលស្លាប់។

មុនពេលកើតហេតុប្រមាណ ២-៣ ថ្ងៃ ជនរងគ្រោះបានបណ្តេញជនល្មើសចេញពីរការងារ ដោយមានអ្នកជិតខាងប្រាប់ថា ជនល្មើសរូបនេះជាជនញៀនថ្នាំមិនអាចទុកបន្តទៅទៀតបានទេ(ជនល្មើសធ្វើការជាមួយស្ត្រីរងគ្រោះរាប់ឆ្នាំមកហើយ) ក្រែងលោមានបញ្ហាទៅថ្ងៃក្រោយ ទើបជនរងគ្រោះសម្រេចចិត្តបណ្តេញជនល្មើសចេញតែម្ដង ។ នៅថ្ងៃកើតហេតុ គឺថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ជនល្មើសឈ្មោះ ធី បានលោតផ្លោះរបងផ្ទះរបស់ជនរងគ្រោះ ហើយសម្ងំអង្គុយចាំជនរងគ្រោះត្រឡប់ពីរផ្សារវិញដើម្បីធ្វើសកម្មភាព ហើយចំពេលនោះគឺជាពេលស្ងាត់ ដែលនៅនៅក្បែរៗនោះគេចេញទៅធ្វើការបាត់អស់ ពេលល្ងាចទើបត្រឡប់មកផ្ទះវិញ ជាឱកាសល្អដល់ជនល្មើសធ្វើសកម្មភាពរហូតដល់បានសម្រេច។

ពេលកំពុងធ្វើសកម្មភាពសម្លាប់ស្ត្រីរងគ្រោះ ពេលនោះកូនស្រីរបស់ស្ដ្រីរងគ្រោះបានទូរសព្ទមកក៏បានឮសំឡេងម្តាយនិយាយថា “កុំធ្វើស្អីអញ កុំធ្វើស្អីអញ” តែពីរម៉ាត់ប៉ុណ្ណោះក៏ស្ងាត់បាត់មាត់ជនរងគ្រោះតែម្តង។ក្រោយពេលធ្វើសកម្មភាពរួចភ្លាមៗ ជនល្មើសបានគេចខ្លួនភ្លាមៗដែរដោយធ្វើដំណើរត្រឡប់មកខ្មែរវិញ ។ ដោយមានការចង្អុលបង្ហាញរូបថតពីរប៉ូលីសថៃឲ្យតាមចាប់ជនល្មើសរូបនេះគ្រប់ច្រកល្ហក ពិសេសនោះគឺច្រកខ្មែរ-ថៃ ទើបឈានដល់ការចាប់ខ្លួនបានជនល្មើសនៅខេត្តស្រះកែវ តំបន់ខ្លងលឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ វេលាយប់ម៉ោងប្រហែល៩ជាង ។ បច្ចុប្បន្ន ជនល្មើសកំពុងបញ្ជូនទៅតុលាការ និងធ្វើការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត៕

website_news/2017250407.txt · Last modified: 2017/04/25 10:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki