website_news:2017250411

នាយទាហានឈុតខ្មៅថៃ ជួយសង្គ្រោះពលករខ្មែរ ៦៥នាក់ ចេញពីកន្លែងមេខ្យល់ បង្ខាំងទុកនៅ ផ្សារឥណ្ឌូចិន

http://www.dap-news.com/kh អង្គារ, ២៥ មេសា ២០១៧ 13:24 ដោយ: ប៊ុន វាសនា ID:012

បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រីចំនួន៦៥នាក់ ត្រូវបានកម្លាំងទាហាន ឈុតខ្មៅថៃ ឆ្មក់ចូលរំដោះចេញ ពីអាគារជាន់ទី២មួយកន្លែងក្នុងបរិវេណផ្សារឥណ្ឌូចិន ស្រុកអារញ្ញ័ ខេត្តស្រះកែវ ប្រទេសថៃ ក្រោយរកឃើញថា ពលករខ្មែរទាំងនោះត្រូវមេខ្យល់យកទៅឃុំឃាំងអស់ជាច្រើនថ្ងៃ រហូតដាច់បាយដាច់ទឹក។

ក្រោយទទួលបានព័ត៌មាននេះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅ កម្លាំងយោធាថៃអង្គភាពលេខ១២ សហការជាមួយតម្រួងក្លងលឹក ខេត្តស្រះកែវ បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ ព្រមទាំងប្រើឧប្បករណ៍ គាស់ទ្វារខាងក្រោយអាគារ ធ្វើឲ្យភ្ញាក់ផ្អើលនៅពេលដែលឃើញមានពលករខ្មែរ ប្រុស-ស្រីរួមទាំងក្មេងៗ អង្គុយបញ្រ្ចៀតគ្នា ណែនណាន់តាន់តាប់ ទាំងជាន់លើនឹងជាន់ក្រោម សរុបចំនួន៦៥នាក់ ត្រួតពិនិត្យសុទ្ធតែគ្មាន ឯកសារធ្វើដំណើរ នឹងស្ថិតក្នុងសភាពហេវហត់ អត់អាហារនិងមានការភ័យខ្លាចទៀតផង។

កាសែតក្នុងស្រុករបស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ម្សិលមិញថា ពលករខ្មែរទាំងអស់បាន លប លួចទៅធ្វើការនៅក្រុងបាងកក នឹងខេត្តសមុទ្រប្រាកាន ដោយមានមេខ្យល់ជនជាតិខ្មែរនៅប៉ោយប៉ែត ជាអ្នកទាក់ ទងនឹងនឹងឲ្យលបលួចចូលមកប្រទេសថៃ តាមបណ្ដាច្រករបៀង។ ប្រភពដដែលបានបញ្ជាក់ថា ពលករទាំងនោះត្រូវមេខ្យល់យកមកស្តុក និងអោយស្នាក់បណ្ដោះអាសន្ន នៅអាគារ ខាងលើ.តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ដោយយកថ្លៃឈ្នួលនាំផ្លូវក្នុងម្នាក់ៗពី២០០០-២៥០០បាត ហើយមេខ្យល់បានប្រាប់អោយរង់ចាំ ព្រោះថៅកែថៃគេនឹងយកឡានមកដឹង ក្រោយពីចាំអស់រយះ ពេល៣យប់៣ថ្ងៃពលករបានទក់ទងមកសាច់ញាតិអោយជួយ បន្ទាប់ពីដឹងថាចាញ់បោកមេខ្យល់ ក្រោយទទួល បានព័ត៌មានកម្លាំងទាហានឈុតខ្មៅ ក៏បាននាំគ្នាទៅកាត់សោរ រំដោះបានពលករជាង៦០នាក់តែម្តង។

គួរបញ្ជាក់ថា អាគារដែលមនុស្សជាប់ឃុំនេះ គឺស្ថិតនៅបរិវេណផ្សារឥណ្ឌូចិន ជាអាគារដែលពលរដ្ឋខ្មែរ ជួលដើម្បី លក់ដូរ ទេមិនទាន់ឃើញមានលក់អ្វីឡើយគឹគេបិតទ្វាមុខជិតឈឹង ដល់ពេលសមត្ថកិច្ច កាត់សោរ ចុះពិនិត្យបែជាមានសុទ្ធតែពលករខុសច្បាប់ទៅវិញ ករណីនេះត្រូវបានសមត្ថកិច្ចថៃសង្ស័យថា មានករណីជួយ ដូរមនុស្សខុសច្បាប់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការ ស្រាវជ្រាវតាមចាប់មេខ្យល់ និងអ្នកជួយអាគារ យកមកសួរនាំដើម្បីចាត់ការបន្តតាមច្បាប់។

ពាក់ពន្ធ័ករណីខាង នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ដើមអម្ពិលមិនអាចសុំការអធិប្បាយពីលោ ហ៊ុន សារឿន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដើម្បីសួរនាំពីរឿងករណីជួយញដូរនិងបង្ខាំងពលករ ខ្មែរទុកលើដីថៃបានទេ ព្រោះទូរសព្ទ័ទាក់ទងមិនបាន៕

website_news/2017250411.txt · Last modified: 2017/08/24 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki