website_news:2017250501

អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ជួយសម្របសម្រួល ពលរដ្ឋខ្មែរ១៦នាក់ ដែលត្រូវចាប់ខ្លួន

http://www./dap-news. ថ្ងៃពុធ, ២៤ ឧសភា ២០១៧ 20:08 ដោយ: ដើមអម្ពិល ID:049

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៅថ្ងៃទី២៤ឧសភានេះ បានជួយសម្របសម្រួលបញ្ហា ពាក់ព័ន្ធនឹងករណីពលរដ្ឋខ្មែរ១៦នាក់ ដែលត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនពីបទឆ្លងដែន ចូលកាប់ឈើគ្រញូងខុសច្បាប់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ០៨:៣០នាទី កងកម្លាំងអភិរក្សព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះល្បាតនៅតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា ស្ថិតក្នុងភូមិបាក់ខាមីន ឃុំខូកពីខង ស្រុកមឿងសាកែវ ខេត្តសាកែវ ប្រទះឃើញមនុស្សមួយ ក្រុមមានគ្នាប្រមាណ២១នាក់ កំពុងដើររកកាប់ឈើ ហើយក៏បានឡោមព័ទ្ធឃាត់ខ្លួនពលរដ្ឋខ្មែរសរុបចំនួន១៦នាក់ រួមមានៈ

១. លោក ភិន ភឿង អាយុ ៥៥ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ២. លោក កង ឧត្តម អាយុ ២៥ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ៣. លោក ហីម ប៊ុនធឿន អាយុ ២៥ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ៤. លោក ចាន់ ភាព អាយុ ២៥ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ៥. លោក រ៉ម រស្មី អាយុ ២៤ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ៦. លោក ស្តើង សេន អាយុ ២២ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ៧. លោក យី ចន្រ្ទា អាយុ ២២ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ៨. លោក បៀវ ធឿន អាយុ ២៨ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ៩. លោក ញ៉ៅ សាន អាយុ ២៦ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ១០. លោក វើយ វឿន អាយុ ២១ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ១១. លោក អឿន រ៉ើន អាយុ ២៧ ឆ្នាំ មកពីស្រុកសំឡូត ខេត្តបាត់ដំបង ១២. លោក ជក់ ជន អាយុ ៤០ ឆ្នាំ មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង ១៣. លោក ថាន ភារ: អាយុ ២៧ ឆ្នាំ មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង ១៤. លោក ជ្រៃ បូរ៉ាន អាយុ ១៦ ឆ្នាំ មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង ១៥. លោក សឺន រដ្ឋា អាយុ ៣១ ឆ្នាំ មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង ១៦. លោក សឿន សារី អាយុ ៣១ ឆ្នាំ មកពីស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ រីឯវត្ថុតាងរួមមានៈ រណាយន្ត១គ្រឿង កាំភ្លើង១ដើម ទូរស័ព្ទដៃ៩គ្រឿង និងកាបូប២១។

បច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង១៦នាក់ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាល ប៉ាងស៊ីដា នៃខេត្តសាកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿង រួចបញ្ជូនបន្តឲ្យទាហានឈុតខ្មៅថៃ សាកសួរបន្ថែមទៀតពាក់ព័ន្ធ នឹងការប្រើប្រាស់ អាវុធ មុននឹងបញ្ជូនទៅតុលាការ តាមនីតិវិធី។

website_news/2017250501.txt · Last modified: 2017/05/25 10:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki