website_news:2017250502

ថៃបញ្ជូនសពពលករម្នាក់ស្លាប់ដោយចងក ប្រគល់ឲ្យសាច់ញាតិ

http://www./kohsantepheapdaily. ៖ ម៉ុត សារុន ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ២១:២៧

ខេត្តបន្ទាយមានជ័យ ៖ សពពលករម្នាក់ត្រូវបានភាគីថៃធ្វើការបញ្ជូនត្រលប់ប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅម៉ោង៦ល្ងាច ថ្ងៃទី២៤ ឧសភា ២០១៧នេះ ក្រោយការស្លាប់ដោយចងកមិនដឹងមូលហេតុនៅខេត្តសាមុទ្រប្រាកាន ប្រទេសថៃ។ ជនរងគ្រោះឈ្មោះ វ៉ុន វឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រនៅខេត្តកើតហេតុ និងមានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។តាមស្ត្រីឈ្មោះ សាឡៅ យឿន អាយុ៣៣ឆ្នាំជាប្រពន្ធជនរងគ្រោះបានប្រាប់កោះសន្តិភាពទាំងចុងមាត់ចុងកថា នាងក៏ទៅធ្វើការនៅប្រទេសថៃដែរ តែធ្វើការនៅរោងចក្រក្រណាត់ខណៈប្តីនាងធ្វើការកន្លែងផ្សេង។ នាងរៀបរាប់ទាំងទឹកភ្នែកបន្តថា មិនដឹងពីមូលហេតុទេគឺវិលត្រលប់ពីធ្វើការ ស្រាប់តែឃើញប្តីចងកស្លាប់បាត់ទៅហើយនៅថ្ងៃទី២៣ខែឧសភា ម្សិលមិញនេះ។ សពត្រូវបានស្ដ្រីជាប្រពន្ធ និងសាច់ញាតិជួលរថយន្តដឹកបន្តទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2017250502.txt · Last modified: 2017/05/25 10:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki