website_news:2017250503

ជនសង្ស័យពីរនាក់ដែលមុខសញ្ញាជួញដូរក្រលៀន ត្រូវកម្លាំងការិយាល័យប្រឆាំងជួញដូរមនុស្សឃាត់ខ្លួន

http://police.gov.kh/blog 9:58 am 25 ឧសភា 2017

ភ្នំពេញ ៖ ជនសង្ស័យប្រុស-ស្រីពីរនាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីជួញដូរក្រលៀន នាំជនរងគ្រោះទៅវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌា។

លោកវរសេនីយ៍ឯក កែវ ធា នាយការិយាល័យប្រឆាំងជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនរងគ្រោះទី១-ឈ្មោះឡាច ហុងម៉េង ភេទប្រុស អាយុ ៣៤ឆ្នាំ និងទី២-ឈ្មោះអើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ។ វត្តុតាងដកហូតរួមមានៈ លិខិតឆ្លងដែនចំនួន១២ក្បាល, ឯកសារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងជួញដូរមនុស្ស ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕

website_news/2017250503.txt · Last modified: 2017/05/25 12:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki