website_news:2017250702

សមត្ថកិច្ចកំពុងបន្តនីតិវិធីលើជនសង្ស័យសញ្ជាតិអង់គ្លេសពីបទរំលោភកុមារក្នុងសាលា

http://www.rfa.org/khmer/news/ ដោយ សាន សែល 2017-07-24

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការអែបផល (APLE) ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានផ្លូវភេទកុមារ នៅប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។ អង្គការអែបផល (APLE) ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានផ្លូវភេទកុមារ នៅប្រទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៤ កក្កដា ដោយអំពាវនាវឲ្យអ្នកគ្រប់គ្រងទីកន្លែងដែលមានកុមារ ដូចជាសាលារៀន គួរពិនិត្យសិក្សាជាបន្ទាន់ពីប្រវត្តិបទល្មើសរបស់បុគ្គលិក និងតាមដានជាប្រចាំពីអាកប្បកិរិយារបស់បុគ្គលិករបស់ខ្លួនចំពោះកុមារ។ ការអំពាវនាវនេះ នៅក្រោយពេលជនសង្ស័យសញ្ជាតិអង់គ្លេស វ័យ ៣៩ឆ្នាំ ដែលត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី២១ កក្កដា ពីបទរំលោភបំពានផ្លូវភេទកុមារីវ័យ ៥ឆ្នាំនៅក្នុងសាលារៀនដែលជនសង្ស័យធ្វើការនោះ កំពុងជាប់ឃុំនៅមន្ទីរឃុំឃាំង ដើម្បីរង់ចាំចំណាត់ការផ្លូវច្បាប់បន្ត។ នេះជាករណីទី១០ នៃការរំលោភកុមារនៅកន្លែងដែលជនសង្ស័យធ្វើការក្នុងសាលារៀន ចាប់តាំងពីឆ្នាំ២០១៥ មក៕

website_news/2017250702.txt · Last modified: 2017/07/25 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki