website_news:2017250703

ដំណឹងល្អបងប្អូនពលករខ្មែរខុសច្បាប់ ចុះឈ្មោះធ្វើប៉ាស្ទ័រលើកនេះអស់ត្រឹមតែ 3900฿ប៉ុណ្ណោះ

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม កក្កដា 25, 2017

ដំណឹងល្អចំពោះបងប្អូនពលករខ្មែរខុសច្បាប់ដែលកំពុងធ្វើការនៅប្រទេសថៃ ត្រៀមនិងចុះឈ្មោះស្នើសុំច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី24ខែកក្កដារហូតដល់ថ្ងៃទី07 ខែសីហា ឆ្នាំ 2017 សម្រាប់បងប្អូនពលករខ្មែរខុសច្បាប់គឺចំណាយប្រាក់ត្រឹមតែ3900฿ ប៉ុណ្ណោះបងប្អូននិងទទួលបានច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសចំនួន3 ឆ្នាំពេញដោយមិនបាច់ភ័យព្រួយខ្លាចតម្រួតថៃចាប់ខ្លួនឡើយ។

សម្រាប់លក្ខខ័ណ្ឌក្នុងការចុះចំពោះបងប្អូនពលករខ្មែរខុសច្បាប់មានដូចខាងក្រោម៖

លក្ខខ័ណ្ឌទី-1 បងប្អូនពលករខុសច្បាប់ត្រូវអោយថៅកែទៅធ្វើការចុះឈ្មោះនៅទីតាំងចុះឈ្មោះចាប់តាំងពី24-07-2017 ដល់ 07-08-2017 ទូទាំងខេត្តក្រុងមាន101កន្លែង ដោយនាំយកឯសាររផ្ទាល់ខ្លួនរបស់ថៅកែទៅជាមួយផង។ ឯកសារមាន អត្តសញ្ញាណប័ណ្ណថៅកែ សៀវភៅគ្រួសារ ឯកសារស្នើសុំ(kota) រូបថត ពលករ 4×6 ចំនួន 3សន្លឹក។

លក្ខខ័ណ្ឌទី-2 ចាប់ពីថ្ងៃទី08-09 ខែសីហា ឆ្នាំ2017 ភ្នាក់ងារក្រសួងការងារថៃនិងធ្វើការកោះហៅថៅកែនិងពលករដើម្បីធ្វើការសម្ភាសន៍ដើម្បីបញ្ជាក់(ជាថៅកែពិតប្រាកដ) រួចភ្នាក់ងារក្រសួងការងារនិងផ្ដល់លិខិតណាត់ជួបម្ដងទៀតនៅពេលក្រោយ។

លក្ខខ័ណ្ឌទី-3 ក្រោយពីថៅកែបានទទួលឯកសារថៅកែត្រូវទៅបងថ្លៃសេវា ច្បាប់អនុញ្ញាតធ្វើការនៅ(7-11)ចំនួនទឹកប្រាក់ 2350฿ បន្ទាប់មកខាងភ្នាក់ងារក្រសួងការងារកម្ពុជានិងធ្វើការកោះហៅបងប្អូនពលករខ្មែរខុសច្បាប់ដែលបានចុះឈ្មោះទៅធ្វើការត្រួតពិនិត្យ សញ្ជាតិ ព្រមទាំងផ្តល់ប៉ាស្ទ័រការងារ(TD) ជូនបងប្អូនពលករ បន្ទាប់ពីបានទទួលប៉ាស្ទ័រការងារ បងប្អូនត្រូវអោយថៅកែនាំទៅវ៉ៃវីសារ(Visa)នៅប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន៍ថៃ ទូទាំងខេត្ដក្រុង ដោយត្រូវបង់ថ្លៃវីសារ(Visa)ចំនួនទឹកប្រាក់ 500฿ និងសេវាកម្មត្រួតពិនិត្យសុខភាព ចំនួនទឹកប្រាក់ 500฿ សេវារក្សាសុខភាពបីខែ ថ្លៃច្បាប់អនុញ្ញាតចំនួនទឹកប្រាក់550฿ ក្រោយពេលរួចរាល់ក្រសួងការងារថៃនិងចេញច្បាប់អនុញ្ញាតឲ្យពលករអាចធ្វើការនៅក្នុងប្រទេសថៃបានរហូតដល់ថ្ងៃទី31-10-2020 ។

ក្នុងការចុះឈ្មោះស្នើសុំច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសថៃលើកនេះ បងប្អូនពលករខ្មែរខុសច្បាប់ចំណាយប្រាក់សរុប3900฿ប៉ុណ្ណោះបងប្អូនក៏ក្លាយទៅជាពលករស្របច្បាប់ដោយមិនភ័យព្រួយដូចមុនទៀតឡើយ។

បញ្ជាក់÷ កាលដែលបងប្អូនមានសិទ្ធស្នើសុំច្បាប់អនុញ្ញាតធ្វើការក្នុងប្រទេសថៃក្នុងតំលៃសមរម្យបែបនេះគឺដោយសាររាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃបានធ្វើការចរាចរគ្នារដំណោះស្រាយ និងជួយសម្រួលដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ។

ជាចុងក្រោយខ្ញុំសូមអំពាវនាវដល់បងប្អូនពលករខ្មែរខុសច្បាប់ទាំងអស់នៅក្នុងប្រទេសថៃ សូមប្រញាប់រួសរាន់ចុះឈ្មោះអោយបានមុនពេលកំណត់ដើម្បីជៀសវាងពីចាប់ចង់ពីសំណាក់សមត្ថកិច្ចថៃនាពេលខាងមុខ។

website_news/2017250703.txt · Last modified: 2017/07/25 11:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki