website_news:2017250706

ថៃកំណត់ឲ្យពលករបរទេសទាំង 3 សញ្ជាតិ ត្រូវធ្វើការស្នើសុំច្បាប់អនុញ្ញាតឲ្យបានមុនឆ្នាំ 2018

http://www.khmer-chonburi.com/archives/ เพียะตรา ประ | กรกฎาคม កក្កដា 24, 2017

ច្បាប់ការងារ÷ក្រសួងការងារថៃបានចេញសេចក្ដីប្រកាសកំណត់អោយពលករទាំងខុសច្បាប់ និងស្រប់ច្បាប់ ធ្វើការស្នើសុំច្បាប់អនុញ្ញាតធ្វើការ នៅក្នុងប្រទេសថៃ អោយបានមុនឆ្នាំ2018 ដោយមានលក្ខខ័ណ្ឌ 8 ចំណុចដូចខាងក្រោម។ មុននិងរាជរដ្ឋាភិបាលថៃ ប្រកាសអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ច្បាប់សាជាថ្មីនៅដើមឆ្នាំ2018 ខាងមុខនេះ។ សម្រាប់ពលករបរទេសដែលកំពុងធ្វើការខុសច្បាប់និងស្របច្បាប់នៅក្នុងប្រទេសថៃ ត្រូវចាប់ផ្ដើមធ្វើតាមលក្ខខ័ណ្ឌច្បាប់ការងារដែលបានកំណត់ដូចខាងក្រោម៖

1-ករណីពលករចូលមកធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃដោយគ្មានឯកសារអ្វីទាំងអស់

2-ករណីពលករមានប៉ាស្ទ័រធ្វើដំណើរមាន Visa ឬគ្មាន Visa តែ Visa ផុតកំណត់

3-ករណីពលករមានប៉ាស្ព័រមាន Visa ទេសចរណ៍ ឬ (Non-immigrant L-A ) ផ្សេងៗទៀត ដែលមិនទាន់ផុតកំណត់ (ខុសច្បាប់) ត្រូវវិលត្រឡប់ទៅប្រទេសរបស់ខ្លួន រួចអោយថៅកែដើររឿងនាំចូលមកតាម រយ:ប្រព័ន្ធMOU បាននៅទីស្នាក់ការក្រសួងការងារថៃគ្រប់ខេត្ត-ក្រុង ឬ អោយក្រុមហ៊ុន ដែលទទួលស្គាល់ពីក្រសួងការងារថៃ ធ្វើការនាំចូលចូលដោយស្រប់ច្បាប់បាន។

4-ករណីពលករមានប៉ាស្ព័រធ្វើដំណើរ មាន Visaស្នាក់នៅបណ្តោះអាសន្ន(Non-immigrant L-A)នៅមិនទាន់ផុតកំណត់ ប៉ុន្តែនៅមិនទាន់មាន Work permit(វ៉ឺកម៉ិត) (ខុសច្បាប់) ត្រូវអោយថៅកែទំនាក់ទំនងស្នើសុំ Work permit នៅទីស្នាក់ការក្រសួងការងារថៃ ទូទាំងខេត្ត-ក្រុង អោយបានមុន Visa ផុតកំណត់

5-ករណីពលករកាន់ប័ណ្ណស៊ីជម្ពូត្រឹមត្រូវ មិនទាន់ផុតកំណត់ ប៉ុន្តែខុសថៅកែ (ខុសច្បាប់) ត្រូវអោយថៅកែ បច្ចុប្បន្នទៅ ទំនាក់ទំនងភ្នាក់ងារក្រសួងការងារថៃ ទូទាំងខេត្តក្រុង ដើម្បី ធ្វើការប្ដូរពីថៅកែចាស់មកថៅកែបច្ចុប្បន្ន រួចធ្វើការត្រួតពិនិត្យសញ្ជាតិ អោយបានមុនពេលច្បាប់ការងារថៃបានកំណត់។

6-ករណីពលករកាន់ប័ណ្ណស៊ីជម្ពូត្រឹមត្រូវតាមថៅកែដើម ហើយមិនទាន់ផុតកំណត់។

7-ករណីពលករមានប៉ាស្ទ័រធ្វើការមាន Visa មាន Work permit ប៉ុន្តែជិតផុតកំណត់ ត្រូវរង់ចាំត្រួតពិនិត្យសញ្ជាតិនៅទីតាំងបើកត្រួតពិនិត្យសញ្ជាតិ ដើម្បីទទួលបានប៉ាស្ទ័រការងារ រួចធ្វើការស្នើសុំ Visa នៅប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ ខេត្ដ-ក្រុង និងស្នើសុំ Work permit នៅទីស្នាក់ការ ក្រសួងការងារថៃទូទាំងខេត្ត ក្រុង ដោយមានរយៈពេលស្នាក់នៅដល់31-10-2020។

8-ករណីពលករមានប៉ាស្ទ័រមាន Visa មាន Work permit ប៉ុន្តែប៉ាស្ទ័រជិតផុតកំណត់ ត្រូវទៅទំនាក់ទំនងស្នើសុំតប៉ាស្ព័រនៅស្ថានទូត រួចធ្វើការស្នើសុំ Visa នៅ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ខេត្ដ ក្រុង និងស្នើសុំ Work permit នៅទីស្នាក់ការ ក្រសួងការងារថៃទូទាំងខេត្ត-ក្រុង។

(ខ)កំណត់ខាងលើនេះត្រូវអនុវត្តអោយបានមុនថ្ងៃទី01 ខែមករា ឆ្នាំ2018 ខាងមុខនេះ។ រៀបរៀងនិងប្រែសម្រួលដោយ:ប្រាក់ភត្ត្រា

website_news/2017250706.txt · Last modified: 2017/07/25 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki