website_news:2017250707

ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី អន្តរាគមន៍ ជួយពលករខ្មែរ៩នាក់

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ២៤ កក្កដា ២០១៧ 18:08 ដោយ: ភឿត មង្គល ID:049

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ ជួយរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរចំនួន៩នាក់ ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរ តាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅម៉ាឡេស៊ី ដោយខុសច្បាប់ កាលពីឆ្នាំ២០១៦។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅ ថ្ងៃទី២៤កក្កដានេះ បានឲ្យដឹងថា ដោយមានការព្រួយបារម្ភចំពោះ ប្រតិបត្តិការឃាត់ខ្លួនពលករបរទេស ដែលរស់នៅនិងធ្វើការខុសច្បាប់ ដោយអាជ្ញាធរម៉ាឡេស៊ី ពលករ-ពលការិនីទាំង៩នាក់ បានទៅស្ថានទូត ស្នើសុំជួយឲ្យបានត្រឡប់ មកកម្ពុជាវិញ។ ពលករ-ពលការិនីខ្មែរចំនួន៩នាក់នោះរួមមាន៖

១- ហោស៊ាង ឈុនឡាង ភេទស្រី អាយុ ៣៤ឆ្នាំ មកពីខេត្តក្រចេះ

២- ផេង សុភ័ក្រ្ត ភេទប្រុស អាយុ ២៥ឆ្នាំ មកពីខេត្តស្ទឹងត្រែង

៣- អ៊ុក ដាលីស ភេទប្រុស អាយុ ២៥ឆ្នាំ មកពីខេត្តស្ទឹងត្រែង

៤- ហុង សេងហួរ ភេទប្រុស អាយុ ១៩ឆ្នាំ មកពីខេត្តស្ទឹងត្រែង

៥- ហុង ស្រីហួច ភេទស្រី អាយុ ២៣ឆ្នាំ មកពីខេត្តស្ទឹងត្រែង

៦- វឹម សៅលី ភេទស្រី អាយុ ៣១ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង

៧- ហឿន ហ៊ុច ភេទប្រុស អាយុ ៣១ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង

៨- តន ថន ភេទប្រុស អាយុ ៣៤ឆ្នាំ មកពីខេត្តកំពង់ចាម

៩- សោម សុខឿន ភេទប្រុស អាយុ ២៧ឆ្នាំ មកពីខេត្តកំពង់ចាម

ស្ថានទូតបានចេញលិខិតបើកផ្លូវ និងសម្របសម្រួលជាមួយ ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលការិនីទី១ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទី តាមជើងយន្តហោះAK536 ចំណែកពលករ-ពលការិនី៨នាក់ផ្សេងទៀត បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទី តាម ជើងយន្តហោះ AK536 ។ ក្នុងអំឡុងពេលរង់ចាំត្រឡប់ មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភាគជូន ពលករ-ពលការិនីទាំង៩នាក់ផងដែរ៕

website_news/2017250707.txt · Last modified: 2017/07/25 12:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki