website_news:2017250902

សមត្ថកិច្ចថៃចាប់ខ្លួនពលករខ្មែរចំនួន ១៨នាក់ ជាបន្តបន្ទាប់ ដែលលួចចូលកាប់ឈើគ្រញូង

http://www.cen.com.kh/local/ (ថ្ងៃទី 23 កញ្ញា 2017, ម៉ោង 11:50:AM) | ដោយ: បញ្ញាស័ក្តិ

បន្ទាយមានជ័យ: សមត្ថកិច្ចថៃបានចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ចំនួន ១៨នាក់ ដែលលួចចូលកាប់ឈើគ្រញូងក្នុងតំបន់ឧទ្យានក្នុងខេត្តនគររាជសីម៉ា ប្រទេសថៃ កាលពីថ្ងៃទី ១៨-២០-២២ ខែកញ្ញា ឆ្នាំ ២០១៧ ។ ដែលរួមមានវត្ថុតាងឈើគ្រញូងជាច្រើន និងសម្ភារៈកាប់ឈើត្រូវបានរឹបអូស ។ សមត្ថកិច្ចបាននិយាយថា ពលករទាំង១៨នាក់នេះ គឺចាប់ខ្លួនខណៈពេលដែលកំពុងធ្វើសកម្មភាបលួចកាប់ឈើក្នុងតំបន់ឧទ្យានជាតិថាប់ឡានទីបីខ្នងម៉ាន់ ស្រុកខនបូរី ខេត្ត នគររាជសីម៉ា ប្រទេសថៃ ។ ក្រោយពេលចាប់ខ្លួនពលករខ្មែររឹបអូសបានឈើគ្រញូងជាច្រើន និងសម្ភារៈកាប់បំផ្លាញឈើមួយចំនួន ។ សមត្ថកិច្ចថៃបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនពលករខ្មែរចំនួន ១៨នាក់ ដែលលួចធ្វើសកម្មភាពកាប់ឈើគ្រញូងក្នុងឧទ្យានជាតិថៃ ត្រូវបានអនុវត្តតាមច្បាប់របស់ថៃ ៕

website_news/2017250902.txt · Last modified: 2017/09/25 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki