website_news:2017251001

ស្នងការនគរបាលខេត្តប្រជុំដាក់វិធានការដល់កម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

http://cambodiapolice.com/blog/archives/ 3:20 pm 24 តុលា 2017 21

បន្ទាយមានជ័យ ៖ នៅក្នុងកិច្ចប្រជុំប្រចាំខែតុលា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដាក់វិធានការដល់កម្លាំងត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនិងការពារសន្តិសុខសណ្តាប់ធ្នាប់ថ្ងៃអ៊ុំទូក។ ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា រយៈពេលកន្លងមកកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តនិងស្រុក/ក្រុងនិងកម្លាំងនគរបាលវរៈការពារព្រំដែនគោកបានខិតខំបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិបានល្អប្រសើរ។

តែទន្ទឹមការកោតសរសើរពីប្រជាពលរដ្ឋកងកម្លាំងនគរបាលត្រូវខិតខំថែមទៀតដើម្បីសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងភូមិ-ឃុំអោយមានសុវត្ថិភាព។ លោកបានមានប្រសាសន៍ដាក់វិធានការដល់កងកម្លាំងនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនមានដូចជាៈ ពលករចំណាក់ស្រុកខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសជិតខាង, ពលករទៅតាមរយៈមេខ្យល់ចូលលួចកាប់ឈើក្រញូងតាមបន្ទាត់ព្រំដែន, ទំនិញគេចពន្ធនិងខូចគុណភាព, ម៉ូតូរថយន្តគេចពន្ធល្មើសច្បាប់, គ្រឿងញៀងឆ្លងដែន, វត្ថុបុរាណនិងបទល្មើសផ្សេងៗទៀតត្រូវមានវិធានការទប់ស្កាត់អោយបាន។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍តឿនរំលឹកដល់កម្លាំងនគរបាលត្រូវការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅថ្ងៃបុណ្យអ៊ុំទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែនៅខេត្តបន្ទាយមានជ័យខាងមុខនេះ ៕ ដោយ៖ចន្ត្រា

website_news/2017251001.txt · Last modified: 2017/10/25 13:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki