website_news:2017251002

កម្មករខ្មែរមួយគ្រួសារត្រូវរថយន្ដបុកស្លាប់ បន្ទាប់ពីវិលត្រឡប់មកពីធ្វើប៉ាស្ព័រនៅខេត្តរ៉ាក់យ៉ង

http://pheaktraprak.com/archives/ By เพียะตรา ประ October 25, 2017

ពលករខ្មែរមួយគ្រួសារជិះម៉ូតូត្រឡប់មកពីត្រួតសញ្ជាតិធ្វើប៉ាស្ព័រ ត្រូវរថយន្ដដឹកទឹកកកបុកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប្រទេសថៃ។ ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង4 ល្ងាចនាថ្ងៃច័ន្ទទី23 ខែតុលា ឆ្នាំ2017 នៅត្រង់ចំណុចមុខរោងចក្រកៅស៊ូ ផ្លូវបានបឹង-ក្លែង ស្ថិតនៅក្នុងឃុំក្រះសែរប៊ុន ស្រុកក្លែង ខេត្តរ៉ាក់យ៉ង។ ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះរួមមាន៖

1-ឈ្មោះ អូន ទៃ ភេទស្រី អាយុ40 ឆ្នាំសញ្ជាតិខ្មែរ រស់នៅខេត្តព្រៃវែង

2-ឈ្មោះ ម៉ោក វា (ត្រូវជាប្ដី) ភេទប្រុស អាយុ 40ឆ្នាំសញ្ជាតិខ្មែរ រស់នៅខេត្តព្រៃវែង

3-កុមារ អាយុ10 ឆ្នាំសញ្ជាតិខ្មែរត្រូវជាកូន

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ខណៈពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា ពណ៌ក្រហម-ខ្មៅពាក់ស្លាកលេខ1กธ1389 រ៉ាក់យ៉ង ជិះម៉ូតូនៅត្រង់ចំណុចកើតហេតុ ស្រាប់តែមានឡានដឹកទឹកកកម៉ាកហ៊ីណូ ពាក់ស្លាកលេខ80-6704 ត្រាត បានបត់កាត់មុខយ៉ាងទាន់ហន់ បណ្ដាលអោយម៉ូតូជាន់ហ្វ្រាំងមិនទាន់បុកចំពីមុខពេញទំហឹងបណ្ដាលអ្នកជិះម៉ូតូទាំងបីស្លាប់ភ្លាមនៅនិងកន្លែង។ ក្រោយពេលពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចថៃបានឃាត់ខ្លួនអ្នកបើកបរឡានដឹកទឹកកកខាងលើយកទៅការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអោយធ្វេីការកាត់ទោសតាមផ្លូវច្បាប់។

website_news/2017251002.txt · Last modified: 2017/10/25 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki