website_news:2017251003

ក្រសួងការងារថៃ ប្រកាសតឿនដល់ពលករដែលត្រួតសញ្ជាតិរួចរួចឲ្យប្រញាប់សុំVisaនិងច្បាប់ការងារ

http://pheaktraprak.com/archives/ By เพียะตรา ประ October 25, 2017

ក្រសួងការងារថៃ ប្រកាសតឿនពលករដែលត្រួតសញ្ជាតិរួច ប្រញាប់សុំច្បាប់អនុញ្ញាតធ្វើការឲ្យបានមុនថ្ងៃទី31.12.2017។ កាលពីថ្ងៃអង្គារទី24 ខែតុលា ឆ្នាំ2017នេះ លោកWaranon Petitwan មន្ត្រីអគ្គនាយកដ្ឋាននៃក្រសួងការងារថៃ បានចេញសេចក្ដីប្រកាសតឿនដល់ពលករបរទេសទាំងបីសញ្ជាតិមាន,កម្ពុជា,ឡាវ,ភូមា ដែលមានប័ណ្ណស៊ីជម្ពូផុតកំណត់ថ្ងៃទី01.11.2017 និងប័ណ្ណស៊ីជម្ពូផុតកំណត់ថ្ងៃទី31.12.2017 ។ ហើយបានត្រួតសញ្ជាតិរួចរាល់ និងទទួលបានលិខិតធ្វើដំណើរពលករបរទេស, ប៉ាស្ព័រ (TD) អោយប្រញាប់ទៅស្នើសុំវីសា(visa) ការងារ (Non-immigrant L-A) នៅឯប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន៍ថៃ ឬភាសាថៃហៅថា(สถานีตำรวจตรวจคนเข้าเมือง) ក្នុងតំបន់ខេត្តក្រុងដែលយើងរស់នៅ និងលិខិតច្បាប់អនុញ្ញាតធ្វើការងារនៅមន្ទីរការងារខេត្ត ឬភាសាថៃហៅថា(สำนักจัดหางานจังหวัด) អោយបានមុនពេលកំណត់ បើមិនដូច្នេះទេនិងត្រូវមានទោសខុសច្បាប់ តាមលក្ខខ័ណ្ឌនៃច្បាប់ការងារប្រទេសថៃ។ ដូច្នេះបងប្អូនពលករកម្ពុជាដែលមានប័ណ្ណស៊ីជម្ពូជិតផុតកំណត់ដូចខាងលើត្រូវប្រញាប់រួសរាន់មកបញ្ជាក់អត្តសញ្ញាណ (ត្រួតសញ្ជាតិ) អោយបានត្រឹមត្រូវ និងសុំច្បាប់អនុញ្ញាតធ្វើការអោយបានទាន់ពេលវេលា។

website_news/2017251003.txt · Last modified: 2017/10/25 13:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki