website_news:2017251202

រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧

http://www.akp.gov.kh/ AKP ខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧

កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្ត ព្រះសីហនុប្រារព្ធទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧ ខួបលើកទី១១ ក្រោមប្រធានបទ រួមគ្នាពង្រឹង ប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្ស ពីការជួញដូរ ក្រោមអធិបតី ភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ខ.ប.ជ) ។

លោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស គ.ខ.ប.ជបានថ្លែងឱ្យដឹងថា ការប្រារព្ធទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០១៧ ក្រោមប្រធានបទ រួមគ្នាពង្រឹង ប្រព័ន្ធសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារ មនុស្សគ្រប់រូប ពីអំពើជួញដូរ មនុស្ស ក្នុងគោលបំណងយកចិត្តទុកដាក់ក្នុងការការពារប្រជាពលរដ្ឋ ពីភាពរងគ្រោះ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស បង្កឱ្យមានវិនាសសកម្មជាថ្មីដល់មនុស្សជាតិ គួរឱ្យខ្លាច និងគួរឱ្យស្អប់ខ្ពើម។ លោកស្រីក៏បានរម្លឹកថា ការធ្វើទេសន្តប្រវេសន៍ត្រូវហាមឃាត់ ហើយក៏មិនមែន សុទ្ធតែជាហានិភ័យ ដែលគួរឱ្យចៀសវាងដែរ។ ប៉ុន្តែពលករមួយចំនួនធំបានទទួលកម្រៃល្អ និងអាចលើកកម្ពស់ជីវភាពបានប្រសើរជាងមុនរួមទាំងទទួល បាន ជំនាញបច្ចេក ទេសកាន់តែប្រសើរគួរឱ្យមោទនភាព ប៉ុន្តែអ្វីដែលជាការព្រួយបារម្មណ៍នោះ គឺការធ្វើទេសន្តប្រវេសន៍ដោយប្រថុយ ប្រថានមិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រង ច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ច ទាញយកផលប្រយោជន៍ លើកម្លាំងពលកម្មផ្លូវភេទ នឹងរហូតដល់អាយុជីវិតរបស់មនុស្សគ្រប់ប្រភេទ គ្រប់វ័យ បង្កនូវទុក្ខវេទនា បណ្តាលឱ្យខូចសុខភាព រាងកាយ ផ្លូវចិត្ត ស្មារតី និងសេដ្ឋកិច្ចយ៉ាង ធ្ងន់ធ្ងរ ហើយនេះជាសោក នាដកម្មថ្មីមួយទៀត ចំពោះមនុស្សជាតិដែលបង្ក ដោយមនុស្សដូចគ្នា។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងនូវការកោតសរសើរថ្នាក់ ដឹកនាំក្រុង ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ អង្គការមិនមែនរដ្ឋាភិបាល និងអន្តរជាតិ ដែលបានរួម គ្នាដោះស្រាយប្រឆាំងនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របតាមទិសដៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីរួមគ្នាប្រឆាំងទៅនឹងអំពើជួញដូរ មនុស្សទទួលបានជោគជ័យ គឺទាមទារមានការ ចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធរួមសហការគ្នា ក្នុងឆន្ទៈនិងការប្តេជ្ញាខ្ពស់ ដើម្បីអនុវត្តន៍ភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅកាន់គោល ដៅរួមគ្នាតែមួយ ធ្វើអ្វីដើម្បីសេចក្តីសុខ និងភាពរីកចម្រើន របស់មនុស្សជាតិ។ ឯកឧត្តមក៏បានសំណូមពរឱ្យសមត្ថកិច្ច និងភាគីពាក់ព័ន្ធនៅក្នុងខេត្ត សហការួមគ្នា ដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើជួយដូរមនុស្ស ការជួញដូរផ្លូវភេទតាមគ្រប់ រូបភាពឱ្យទទួលបានលទ្ធផលល្អ បន្ថែមទៀត៕ ដោយ ងូ សុមុនី

website_news/2017251202.txt · Last modified: 2017/12/25 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki