website_news:2017251203

តុលាការកំពូលជំនុំជម្រះក្ដី ស្រ្តីម្នាក់ជួញដូរនារីខ្មែរ ២ នាក់ទៅចិន

http://www.postkhmer.com/ Mon, 25 December 2017 គឹម សារុំ

ភ្នំពេញៈ តុលាការកំពូលនៅថ្ងៃទី ២៥ ខែធ្នូ ព្រឹកមិញនេះបានបើកសវនាការជំនុំជម្រះស្រ្តីជាប់ចោទម្នាក់ក្នុងរឿងនាំនារីខ្មែរ ២ នាក់ទៅរៀបការប្តីនៅប្រទេសចិន ប្រព្រឹត្តកាលពីឆ្នាំ ២០១៤ ។

លោកចៅក្រម គង់ ស៊្រីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា ស្រ្តីជាប់ចោទឈ្មោះអ៊ុក វ៉ាន់នីអាយុ៦២ឆ្នាំត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោស៩ឆ្នាំចោទពីបទ «ប៉ុនប៉ងនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន»។ តាមកំណត់ហេតុនគរបាលបង្ហាញថា ស្រ្តីជាប់ចោទបានលួងលោមនារីឈ្មោះសំស្រីទូចនិងឈ្មោះវ៉ាត់លីដោយប្រាប់ថាទៅធ្វើការនៅប្រទេសចិនបានប្រាក់ខែក្នុង ១ ខែ ៨០០ ដុល្លារ។ បន្ទាប់ពីត្រូវរ៉ូវគ្នារួចហើយពួកគេបានរត់ការធ្វើលិខិតឆ្លងដែន ហើយ ស្រ្តីជាប់ចោទបាននាំនារីរងគ្រោះមកស្នាក់ នៅផ្ទះខ្លួនរង់ចាំចេញដំណើរតែត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួនតែម្តង៕

សារព័ត៌មាន ភ្នំពេញ

website_news/2017251203.txt · Last modified: 2017/12/25 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki