website_news:2017251206

អាជ្ញាធរស្រុកជាំក្សាន្ត ជួបជាមួយអាជ្ញាធរស្រុកណាំយ៉ីនរបស់ថៃ ស្តីពីកិច្ចសហការតាមព្រំដែន

http://ann.com.kh/site/news/ ថ្ងៃចន្ទ, 25 ខែធ្នូ 2017 8:27 ព្រឹក

(ព្រះវិហារ)៖ កាលពីថ្ងៃម្សិលមិញនេះ អាជ្ញាធរស្រុកជាំក្សាន្ត នៃខេត្តព្រះវិហាររបស់កម្ពុជា និងអាជ្ញាធរស្រុកណាំយ៉ីន របស់ថៃ បានបើកកិច្ចប្រជុំពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការរវាងស្រុកជាប់ព្រំប្រទល់គ្នានេះ។

កិច្ចពិភាក្សាគ្នានេះ បានធ្វើឡើងនៅច្រក អានសេះ ដោយខាងកម្ពុជាដឹកនាំដោយ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងភាគីថៃដឹកនាំដោយលោក ស៊ុម ឆៃបូរណៈ អភិបាលស្រុកណាំយ៉ីន។ ក្នុងនោះ ភាគីកម្ពុជាបានដាក់នូវរបៀបវារះសំខាន់៤ សម្រាប់ធ្វើការពិភាក្សា ដោយ៖ ទី១.សូមឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិកាល្អរវាងថ្នាក់ស្រុក និងស្រុកដែលជាប់ព្រំដែន ជាពិសេសស្រុកជាំក្សាន្តនិងស្រុកណាំយ៉ឺន។

ទី២.សូមឲ្យខាងភាគីថៃសហការជួយទប់ស្កាតរាល់បទល្មើសឆ្លងដែននានា ដែលធ្វើឲ្យបាត់បង់នូវផលប្រយោជន៍ជាតិរៀងៗខ្លួន, ជាពិសេសករណីគ្រឿងញៀននៅតា់មបន្ទាត់ព្រំដែននៃស្រុកទាំងពីរ។

ទី៣.ខាងភាគីកម្ពុជាសុំស្នើរឲ្យភាគីថៃ ធ្វើយ៉ាងណាបើកច្រកអានសេះនេះឲ្យក្លាយទៅជាច្រកអន្តរជាតិមួយដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងងាយស្រួលដោះដូរទំនិញគ្នាទៅវិញទៅមក ដោយបច្ចុប្បន្នច្រកនេះវាជាច្រកតំបន់មួយដែលក្នុងមួយអាទិត្យ គឺបើកឲ្យបានដំណើរការតែពីរថ្ងៃប៉ុណ្ណោះ ដោយមិនសមនិងតម្រូវការរបស់បងប្អូនអាជីវករទាំសងខាងនោះឡើយ។

ទី៤.សុំឲ្យមានការសម្របសម្រួលគ្នាក្នុងនាមប្រទេសជិតខាង និងកាន់សាសនាព្រះពុទ្ធដូចគ្នា ធ្វើយ៉ាងណាបង្កើតឲ្យមានកាធ្វើបុណ្យឆ្លងឆ្នាំជុំគ្នានៅនឹងច្រកផ្សាអានសេះនេះផ្ទាល់តែម្តង។

ឆ្លើយតបនឹងរបៀបវារៈទាំង៤នេះ ភាគីទាំងពីរបានឯកភាពគ្នា ដោយសម្រេចឲ្យមានកាធ្វើបុណ្យរួមគ្នាមួយប្រព្រឹត្តទៅនៅចុងឆ្នាំ2017 និងនិមន្តព្រះសង្ឃចំនួន45អង្គរ ក្នុងស្រុកជាំក្សាន្ត និង45អង្គនិមន្តមកពីស្រុកណាំយ៉ឺផងដែរ។ ជាមួយគ្នានេះ ថៃក៏បានសន្យាជួយផ្តល់ជើងសិប្បនិម្មិតចំនួន80ជើងដល់ជនពិកាក្នុងស្រុកជាំក្សាន្ត ដោយឥតគិតថ្លៃថែមទៀត។

ជាចុងក្រោយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ក៏បានស្នើរឲ្យភាគីថៃធ្វើយ៉ាងណាមេត្តាជួយទប់ស្កាត់រាល់ពលរដ្ឋឆ្លងដែនខុសច្បាប់ ដោយធ្វើយ៉ាងណា សូមកុំបាញ់សម្លាប់ពួកគាត់ ដោយគ្រាន់តែចាប់ហើយបញ្ជូនមកខាងកម្ពុជាវិញតាមរយះស្ថានទូត ឬអគ្គកុងស៊ុលខ្មែរដែលមាននៅជិតនោះទៅបានហើយ ព្រោះមួយរយះកន្លងមកមានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបានធ្វើការចំណាកស្រុក ដោយជឿតាមមេខ្យល់អូសទាញប៉ុណ្ណោះ៕ ដោយ៖ សួន ក្រែង

website_news/2017251206.txt · Last modified: 2017/12/25 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki