website_news:2017251208

រថយន្តដឹកពលករខ្មែរទៅវ៉ៃVisa ជួបគ្រោះថ្នាក់ចរាចរ បណ្ដាលពលករ11នាក់រងរបួសធ្ងន់

http://www.pheaktraprak.com December 21, 2017

កាលពីវេលាម៉ោង05:31នាទីព្រឹកលឹមនាថ្ងៃព្រហស្បតិ៍ទី21 ខែធ្នូ ឆ្នាំ2017 មានករណីរថយន្តដឹកពលករខ្មែរទៅវ៉ៃវីសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យមានមនុស្សរងរបួសជាច្រើននាក់ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ359 (ខៅសិនសន-ស្រះកែវ) ស្ថិតនៅភូមិ10 ឃុំខៅម៉ៃកែវ ស្រុកការ ប៊ីនបុរី ខេត្តប្រាជីនបុរី ប្រទេសថៃ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើ ម៉ាក Izuzu mu7 ពាក់ស្លាកលេខ6780 ឆាកឈើងសៅ បានដឹកពលករខ្មែរចំនួន16នាក់មកពីតំបន់ប្ររាមកោ(param9)ទីក្រុងបាងកក ដើម្បីទៅវ៉ៃវីសារនៅព្រំដែនប៉ោយប៉ែតដោយចេញដំណើរមកតាំងពីវេលាម៉ោង02:00យប់ លុះមកដល់ត្រង់ចំណុចកើតហេតុ ប្រហែលជាអ្នកបើកបរងងុយដេក ធ្វើរថយន្តរ៉េ ចង្កូតធ្លាក់ប្រឡាយក្បែរផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យពលករជិះនៅក្នុងរថយន្តចំនួន11នាក់រងរបួសធ្ងន់។ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវភ្នាក់ងារសង្គ្រោះស្រុកការប៊ើនបុរី បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាប៊ីនបុរី ចំណែកឯមូលហេតុដែលធ្វើឲ្យកើតគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ចថៃកំពុងធ្វើការត្រួតពិនិត្យ។

website_news/2017251208.txt · Last modified: 2017/12/25 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki