website_news:2017251209

លោករដ្ឋមន្ត្រីក្រសួងការងារថៃ អំពាវនាវឲ្យថៅកែថៃផ្ដល់ថ្ងៃឈប់សម្រាកបន្ថែមចំនួន4ថ្ងៃ ដល់ពលករនៅក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ

http://www.pheaktraprak.com December 25, 2017

លោកស្រី(Pacharavasin) អនុលេខាអចិន្ត្រៃយ៍នៃក្រសួងការងារថៃ ក្នុងនាមជាអ្នកនាំពាក្យក្រសួងការងារប្រាប់ឲ្យដឹងថា យោងទៅតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2560 ចាប់ពីថ្ងៃទី 30 ខែធ្នូឆ្នាំ 2017 ដល់ថ្ងៃទី 2 ខែមករាឆ្នាំ 2018 គឺជាថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ដូច្នេះលោកអាឌុលសេងសូវកែវ (Adul Saengsiew Kaew) រដ្ឋមន្ត្រីក្រសួងការងារថៃ បានអំពាវនាវដល់និយោជិតថៃទាំងអស់ត្រូវផ្ដល់ថ្ងៃឈប់សម្រាកមន្ថែដល់បងប្អូនពលករទាំងអស់ ដើម្បីឲ្យពួកគាត់បានវិលត្រឡប់ទៅជួបជុំគ្រួសារនៅឯស្រុកកំណើតក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។

ក្នុងនោះលោករដ្ឋមន្ត្រីស្នើដល់និយោជិកត្រូវចាប់ផ្ដើមអោយពលករឈប់សម្រាកធ្វើការការងារចាប់ពីថ្ងៃទី 30 ខែធ្នូឆ្នាំ 2017 រហូតដល់ថ្ងៃទី 2 ខែមករាឆ្នាំ 2018 ដើម្បីអោយពួកគេបានត្រឡប់ទៅជួបគ្រួសាររបស់ពួកគេវិញនិងបានចូលរួមនូវសកម្មភាពបុណ្យទានប្រពៃណីរបស់គេ។ ហើយបន្ថែមពីលើនេះលោករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ចំពោះបងប្អូនពលករនិងសុំកុំអោយបងប្អូនពិសាគ្រឿងស្រវឹងឬភេសជ្ជៈដែលមានជាតិអាល់កុលនៅពេលធ្វើដំណើរនិងបើកបរយន្ដជំនិះព្រមជូនពរឲ្យបងប្អូនពលករទាំងអស់វិលត្រឡប់មកធ្វើការវិញដោយសុវត្ថិភាពគ្រប់គ្នា។

website_news/2017251209.txt · Last modified: 2017/12/25 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki