website_news:2017251210

ប្រទះឃើញសាកសពមនុស្សស្លាប់អណ្ដែតទឹកម្នាក់ គេសង្ស័យថាជាកម្មករខ្មែរ

http://www.pheaktraprak.com December 24, 2017

កាលពីវេលាម៉ោង០៦:៣០នាទីល្ងាចថ្ងៃសៅរ៍ទី២៣ ខែធ្នូ ឆ្នាំ២០១៧ កម្មករខ្មែរម្នាក់ឈ្មោះ ង៉ក អាយុ ៤០ឆ្នាំ ធ្វើការនេសាទត្រីនៅក្នុងស្រុកសាត់ហ៊ីប ខេត្តឈុនបុរី បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ស្លាប់អណ្ដែតទឹក នៅក្បែរកំពុងផែរចតទូកមួយស្ថិតនៅភូមិ១ ឃុំសាត់ហ៊ីប ស្រុកសាត់ហ៊ីប ខេត្តឈុនបុរី ប្រទេសថៃ។

យោងតាមប្រភពរបស់សមត្ថកិច្ចថៃដែលចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុបានអោយដឹងថា អ្នកស្លាប់មានអាយុប្រហែល៣០-៣៥ ឆ្នាំតាមការពិនិត្យនៅលើសាកសពមានស្នាមសាក់រូបបីសាចនៅលើដើមទ្រូង និងនៅលើដៃមានស្នាមសាក់អក្សជាភាសាអង់គ្លេសថា”My HeartWillGooD” តាមការសាកសួរអ្នកនៅធ្វើការក្បែរទីនោះមិនមានអ្នកណាស្គាល់ឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថៃបានបញ្ជាក់ថាអ្នកស្លាប់ប្រហែលជាកម្មករចំណាកស្រុកធ្វើការលើទូកនេសាទត្រី ដែលមកឈប់ចតនៅកំពង់ផែនេះ អ្នកស្លាប់ឡើងមកអង្គុយផឹកស្រានៅលើកំពុងផែខាងលើ ហើយគណ:ពេលស្រវឹងប្រហែលធ្លាក់ទឹកលង់ស្លាប់តែម្តង។ក្រោយពេលត្រួតពិនិត្យសាកសពរួចសម្ថកិច្ចថៃបាន បញ្ជូនសាកសពអ្នកស្លាប់យកទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីប្រកាសស្វែងរកសាចញាតិអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2017251210.txt · Last modified: 2017/12/25 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki