website_news:2017251212

ឯកសារសម្រាប់ទៅយកលេខរៀង ត្រួតសញ្ជាតិធ្វើប៉ាស្ព័រ

http://www.pheaktraprak.com December 23, 2017

នៅថ្ងៃនេះមានបងប្អូនពលករកម្ពុជាធ្វើការនៅប្រទេសថៃមួយចំនួនធំបាន (Chat) មកសួរខ្ញុំជាច្រើននាក់អំពីរឿងឯកសារសម្រាប់ត្រៀមទៅយកលេខរៀងនៅមន្ទីការងារថៃ នៅថ្ងៃច័័ន្ទទី25 ខែធ្នូ ឆ្នាំ2017ខាងមុខនេះ ដើម្បីយកទៅធ្វើប៉ាស្ព័រ។ ជាធម្មតារឿងទៅយកលេខរៀងដើម្បីបញ្ជាក់អត្តសញ្ញាណធ្វើប៉ាស្ព័រភាគច្រើនថៅកែថៃជាអ្នកទៅយកអោយពលករដយខ្លួនឯង តែនៅម្ដងនេះបងប្អូនពលករចង់ទៅយកដោយខ្លួនឯង ដូច្នេះខ្ញុំនិងសរសេររាប់រៀបបញ្ជាក់ប្រាប់អំពីឯកសារទាំងអស់នោះជូនបងប្អូនអានដូចខាងក្រោម៖

ឯកសារចំពោះអ្នកលុងបៀនថ្មី

1-ឯកសារសម្ភាសន៍លុងបៀនថ្មី(បៃចាប់គូ)ច្បាប់ថតចម្លងនិងច្បាប់ដើម ចំនួន1ឈុត

2-ឯកសារថៅកែ(អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ) ច្បាប់ថតចម្លងឬឯកសារបញ្ជាក់របស់ក្រុមហ៊ុន ត្រូវយកទំព័រមុខ ត្រូវវ៉ៃត្រា និងចុះហត្ថលេខាបញ្ជាក់អោយបានត្រឹមត្រូវបញ្ជាក់អោយច្បាស់លាសចំពោះ(នីតិបុគ្គល)។

3-ឯកសារផ្ទេរសិទ្ធិ ករណីអោយអ្នកដទៃទៅយកជំនួសព្រមទាំងចុះហត្ថលេខាបញ្ជាក់អ្នកទៅយកជនួស/អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃរបស់ថៅកែច្បាប់ថតចម្លង

ឯកសារចំពោះអ្នកកាន់ប័ត្រស៊ីជម្ពូ

1-ប័ត្រស៊ីជម្ពូ (31.03.2018) ច្បាប់ថតចម្លងនិងច្បាប់ដើមចំនួន 1ឈុត។

2-ឯកសារថៅកែ (អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ) ច្បាប់ថតចម្លង,ឬឯកសារបញ្ជាក់របស់ក្រុមហ៊ុនត្រូវ យកទំព័រមុខ ត្រូវវ៉ៃត្រា និងចុះហាត្ថលេខាអោយបានត្រឹមត្រូវចំពោះ(នីតិបុគ្គល)។

3-ឯកសារផ្ទេរសិទ្ធិ ករណីអោយអ្នកដទៃទៅយកជំនួសព្រមទាំងចុះហត្ថលេខាបញ្ជាក់អ្នកទៅយកជនួស/អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃរបស់ថៅកែច្បាប់ថតចម្លង។

*ទាំងអស់នេះជាឯកសារដែលខាងមន្ទីរការងារថៃបានកំណត់អោយថៅកែត្រៀមដើម្បីងាយស្រួលក្នុងការយកលេខរៀងត្រួតសញ្ជាតិរបស់ពលករ។ ដូច្នេះបើសិនជាបងប្អូនមានចម្ងល់ក្នុងរឿងឯកសារទៅយកលេខរៀងសូមបងប្អូនទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ1694ឬ1111ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃចាប់ម៉ោង08:30ព្រឹក-ម៉ោង05:00ល្ងាច។

website_news/2017251212.txt · Last modified: 2017/12/25 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki