website_news:2017251213

ដំណឹងប្រកាសចែកលេខរៀងធ្វើប៉ាស្ព័រជូនពលករកម្ពុជា

http://www.pheaktraprak.com December 23, 2017

ចាប់ផ្តើមចែកលេខបន្តទៀត សម្រាប់បងប្អូនពលករកម្ពុជាដែលកាន់ប័ណ្ណស៊ីជម្ពូ និងពលករកាន់លិខិតបញ្ជាក់ទំនាក់ទំនងពលករនិងនិយោជក ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមជម្រាបជូនដំណឹងដល់ សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើនៅប្រទេសថៃ ជ្រាបថា ភាគីថៃនឹងចាប់ផ្តើមចែកលេខណាត់សម្រាប់ការបញ្ជាក់អត្តសញ្ញាណ ទាំងចំពោះពលករកាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណស៊ីជម្ពូ) និងពលករកាន់លិខិតបញ្ជាក់ទំនាក់ទំនងពលករនិងនិយោជក ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ។ អាស្រ័យហេតុនេះ សូមបងប្អូនពលករកាន់ឯកសារទាំងពីរប្រភេទខាងលើនេះ ប្រញាប់ទៅទំនាក់ទំនងជាមួយការិយាល័យ និងមន្ទីរការងារថៃ នៅតាមខេត្តដែលបងប្អូនស្នាក់នៅ និងធ្វើការ ដើម្បីទទួលបានលេខណាត់នេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជា ជ្រាបជាព័ត៌មាន។

website_news/2017251213.txt · Last modified: 2017/12/25 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki