website_news:2017251214

ដំណឹងល្អ ចំពោះពលករកម្ពុជាអាចធ្វើប៉ាស្ព័របានរហូតដល់ជិតភ្ជុំ

http://www.pheaktraprak.com December 22, 2017

រដ្ឋមន្ត្រីក្រសួងការងារថៃត្រៀមស្នើទៅលោនាយករដ្ឋមន្ត្រីថៃ ដើម្បីបន្តការត្រួតសញ្ជាតិជូនពលករកម្ពុជាដល់ខែមិថុនា ឆ្នាំ2018។ នៅក្នុងឪកាសចុះទស្សនកិច្ចការិយាល័យត្រួតសញ្ជាតិជូនពលករកម្ពុជានៅក្នុងហាងទំនើបអ៊ីម ភូលៀម, BigC ឡាតប្លាវ ទីក្រុងបាងកកប្រទេសថៃ របស់លោករដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ឯកឧត្តម អ៊ិត សំហេង និងលោករដ្ឋមន្ត្រីក្រសួងការងារថៃ អាប់ដុន សែងសិងកែវ កាលពីថ្ងៃសុក្រ ទី21 ខែធ្នូ ឆ្នាំ2017 ម្សិលមិញនេះ។

បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារថៃត្រៀមធ្វើស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូឆា នៅក្នុងកិច្ចប្រជុំកំពូលគណៈរដ្ឋមន្ត្រីថៃនៅពេលឆាប់ៗខាងមុខនេះ ដើម្បីអោយគណៈរដ្ឋមន្ត្រីពិចារណាពន្យារការស្នាក់នៅជូនពលករកម្ពុជាដែលមិនបានបញ្ជាក់អត្តសញ្ញាណ អោយអោយពួកគេអាចធ្វើការបញ្ជាក់អត្តសញ្ញាណ(ត្រួតសញ្ជាតិ)បានរហូតដល់ថ្ងៃទី31 ខែ06 ឆ្នាំ2018 នេះបើយោងតាមខ្លឹមរបស់កាសែត MatichonOnline ថៃបានចុះផ្សាយកាលពីល្ងាចថ្ងៃសុក្រទី22 ខែធ្នូ ឆ្នាំ2017នេះ។

website_news/2017251214.txt · Last modified: 2017/12/25 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki