website_news:2017251215

ពាក្យថាពលករខុសច្បាប់”បកស្រាយដោយបង,HengHoeurn, ហៅកម្មករឆ្លងដែន

http://www.pheaktraprak.com December 21, 2017

សូមតាមដានអត្ថន័យការបកស្រាយរបស់បង (Heng Hoeurn) ហៅបងកម្មករឆ្លងដែនដូចតទៅបច្ចុប្បន្ននេះមាន3ប្រភេទគឺ៖ 1-អ្នកប័ត្រស៊ីជម្ពូរ គឺជាពលករដែលលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ តែត្រូវបានរាជរដ្ឋាភិបាលថៃអនុគ្រោះ បើកអោយចុះបញ្ជីរឬចុះស្ថិតិចេញប័ណ្ណអនុញ្ញាតធ្វើការនិងស្នាក់នៅបណ្តោះអាសន្ន ដើម្បីរង់ចាំការបញ្ជាក់អត្តសញ្ញាណឬត្រួតសញ្ជាតិ រួចហើយក៏ទៅស្នើសុំទិដ្ឋាការស្នាក់នៅនិងលិខិតអនុញ្ញាតធ្វើការនោះទើបបានស្របច្បាប់100%(ក្រុមប័ត្រស៊ីជម្ពូរគឺហៅថាក្រុមមាត្រា13)។

2-ក្រុមមាត្រា44 គឺពលករដែលលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ប៉ុន្តែក៏ត្រូវបានរាជរដ្ឋាភិបាលថៃអនុគ្រោះបើកអោយចុះបញ្ជីរឬចុះស្ថិតិចាប់ពីថ្ងៃទី24 កក្កដា 2017 ដល់ថ្ងៃទី07 សីហា 2017 មានរយៈពេល15ថ្ងៃ រួចក៏ចេញលិខិតបញ្ជាក់ទំនាក់ទំនងរវាងថៅកែនិងពលករ ដើម្បីរង់ចាំការបញ្ជាក់អត្តសញ្ញាណឬត្រួតសញ្ជាតិ រួចហើយក៏ទៅសុំទិដ្ឋាការស្នាក់នៅនិងលិខិតអនុញ្ញាតធ្វើការទើបបានស្របច្បាប់100%។

3-ពលករដែលលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ហើយគ្មានឯកសារអ្វីទាំងអស់នោះ គឺមិនអាចបញ្ជាក់អត្តសញ្ញាណឬត្រួតសញ្ជាតិនៅក្នុងប្រទេសថៃបានទេ ត្រូវត្រឡប់ទៅស្រុកវិញហើយដំណើរការចូលមកវិញដោយស្របច្បាប់គឺតាមប្រព័ន្ធ MOU

-ចំណែកពលករដែលហៅថា ពលករស្របច្បាប់ពេញលេញ100%នោះ គឺពលករដែលចូលមកធ្វើការតាមប្រព័ន្ធMOU។ ដកស្រង់ពីហ្វេសប៊ុក :Heng Hoeurn ហៅកម្មករឆ្លងដែន

website_news/2017251215.txt · Last modified: 2017/12/25 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki