website_news:2017260403

លោក សួស សុខដារ៉ា នាយនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំបំពានអនុក្រឹត្យ ៦៨ គាបសង្កត់ពលរដ្ឋយកថ្លៃប័ណ្ណបរិផាសឆ្លងដែន

http://rttk.chk-news.com Posted by Kim Sochea on 25/04/2017 រស្មីតាដំបងក្រញូង

ខេត្តប៉ៃលិន ៖សមត្ថកិច្ចច្រកទ្វាព្រំ ឃុបឃិតគ្នា ជាពិសេស លោក សួស សុខដារ៉ា នាយនគរបាលអន្តោប្រវេសន៍គាបសង្កត់ អោយកូនចៅយកតម្លៃដឹកទំនិញចេញទៅប្រទេថៃ បំពានអនុក្រឹត្យ ៦៨ អោយពលរកចំណាកស្រុក និងអោយទំនិញចូលមកពីប្រទេសថៃទាំងយប់ តាមការឲ្យដឹងចុងខែមេសាឆ្នាំ២០១៧ ។

តាមប្រភពប្រជាពលរដ្ឋបានអោយដឹងថា ប័ណ្ណបរិផាសឆ្លងដែន ធ្វើសំរាប់ប្រជាពលរកឆ្លងដែនទៅប្រទេសថៃប័ណ្ណការងារឬប័ណ្ណស៊ីជំពូក្នុងម្នាក់៣០០០បាត(បីពាន់បាតប្រាក់ថៃ)ធ្វើការតាមឃ្លាំងរោងង៉ាន។ប័ណ្ណឆ្លនដែនអាទិត្យ៧ម៉ឺន៩ពាន់រៀល(ប័ណ្ណសំរាប់១អាទិត្យមកវាយត្រាម្តងបង់២ពាន់រៀល) យកតម្លៃថ្លៃជាងនេះ តាមការកំណត់របស់ក្រសួងមហាផ្ទៃក្នុងសៀវភៅបន្ទុក ជាគោលការណ៍ធ្វើប័ណ្ណម្នាក់យកតម្លៃ ៣៥.០០០ រៀល ។ សំបុត្រសំរាប់ចូលទៅប្រទេសថៃធម្មតាលក់១០០០រៀល ចំពោះថ្ងៃបុណ្យលក់អោយពលរដ្ឋខ្មែរចំនួន ១សន្លឹក បង់ប្រាក់២៥០០រៀល ។ ចំពោះពលករខ្មែរខ្លះ មិនមានឯកសារគ្រប់គ្រាន់ តាមអនុក្រិត្យលេខ ៦៨ អនក្រ.បក.ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ ដែលមកពីបណ្ដាខេត្តផ្សងៗ ដូចជា ស្វាយរៀង កំពង់ចាម ព្រៃវែង តាកែវក៏អាចធ្វើប័ណ្ណឆ្លងដែនបានដែរ អោយតែមានប្រាក់ ។

ប្រភពពីជនជាតិថៃបានឲ្យដឹងថាគាត់មានផាស្ព័រ ពេលយកមកវាយត្រាចូលមកប្រទេសកម្ពុជា ខាងភាគីថៃមិនបង់លុយទេ តែខាងអន្តោប្រវេស្តន៍យកលុយ១ម៉ឺនរៀល នេះជាការមិនត្រឹមត្រូវ។ ប្រភពបញ្ជាក់ថា ការដឹកកសិផលពីមុន១រថយន្តសមត្ថកិច្ចបានអោយបង់ប្រាក់១២០០បាតប្រាក់ថៃ (១៥ម៉ឺនរៀល)សមត្ថកិច្ចបានគាបសង្កត់ត្រូវអោយបង់ប្រាក់១រថយន្ត១៥០០បាតប្រាក់ថៃ ប្រជាជនសូមអោយលោកអភិបាលខេត្ត និងថ្នាក់លើជួយពិនិត្យចំណុចនេះ ជួយដល់ប្រជាពលរដ្ឋផង ។ នៅពេលយបើកច្រកទ្វាព្រំនេះ បានអោយរថយន្តដឹកទំនិញចេញពីប្រទេសថៃយ៉ាងរលូនផងដែរគ្មានការពិនិត្យ។

ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានទូរស័ព្ទទៅលោក សួស សុខដារ៉ា ដើម្បីសុំការបំភ្លឺប៉ុន្តែគាត់មិនលើកទូរស័ព្ទ ៕

website_news/2017260403.txt · Last modified: 2017/08/24 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki