website_news:2017260404

រន្ធត់ម្ដាយចញ្ជឹមជនជាតិថៃធ្វីទារុណកម្មលើកុមារីខ្មែរយ៉ាងព្រៃផ្សៃបំផុត

http://www.khmerchonburi.info/archives 25/04/2017

កើតឡើងទៀតមានករណីម្ដាយចញ្ចឹមយកទឹកក្ដៅស្រោចលើកុមារីខ្មែរអាយុ7ឆ្នាំ នៅខេត្ដឈុនបុរី។កាលពីថ្ងៃទី25ខែមេសាឆ្នាំ2017 វេលាម៉ោង16:30នាទីមានករណីកុមារីអាយុ7ឆ្នាំត្រូវម្ដាយចុងយកទឹក្ដៅជះលើខ្លួនកុមារីខ្មែរដែលត្រូវជាកូនចិញ្ចឹមបណ្ដាលអោយក្មេងមានស្នាកស្នាមរលាកពេញខ្លួន ហេតុការណ៍ម្ដាយចុងទារុណកម្មលើកុមារនេះបានកើត ឡើងនៅក្នុងបុរី(សិតទីហ៊ូម) ស្ថិតនៅក្នុងស្រុកបវីន ខេត្តឈុនបរី កុមារីរងគ្រោះមានឈ្មោះហ្វា អាយុ7ឆ្នាំ (សញ្ជាតិខ្មែរ) ។

ប្រភពពី:ស្ត្រីជនថៃម្នាក់បានប្រាប់ឲ្យដឹងថា គាត់បានឃើញកុមារី រងគ្រោះបានចេញរត់ចេញពីផ្ទះរបស់ស្ដ្រីឈ្មោះ តឿនចៃ មីរ៉ិន អាយុ38 ឆ្នាំ ដោយមាន ស្លាកស្នាមរលាកទឹកក្ដៅពេញខ្លួនគួរអោយអាយអាណិត គាត់រាយការណ៍អោយសមត្ថកិច្ចថៃចុះធ្វើការត្រួតពិនិត្យ ប្រភពពីសមត្ថកិច្ចមូលដ្ឋានថៃ ក្រោយពេលទទួលពាក្យបណ្ដឹងសមត្ថកិច្ចថៃបានចុះទៅធ្វើការឃាត់ខ្លួន ស្ដ្រីឈ្មោះតឿនចៃ មកធ្វើការសាកសួរបាន បើតាមការបកស្រាយរបស់នាងតឿនចៃបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កុមារីរងគ្រោះជាកូនចិញ្ចឹមនាងបានយកមកចញ្ចឹមតាំងពីនៅតូច នៅថ្ងៃកើតហេតុកុមារីបានសុំប្រាក់នាងទៅទិញនំតែនាងមិនអោយ ធ្វើឲ្យកុមាររីរូបនេះយកទឹកស្រោចលើខ្លួនឯង ស្ដ្រីឈ្មោះតឿនចៃបានអះអាងថាកុមាររីរងគ្រោះចូលចិត្ដធ្វើបាបខ្លួនឯងនៅពេលសុំប្រាក់ទិញនំមិនបាន ។

បច្ចុប្បន្នកុមារីរងគ្រោះកំពុងឋិតក្នុងការមើលថែរបស់សមត្ថកិច្ចថៃ ក្នុងករណីនេះសមត្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវរកភស្តុតាងបន្ថែមដើម្បីចាត់ការតាមច្បាប់លើម្ដាយចញ្ចឹមដែលទារុណកម្មលើកុមារីរូបគេ។

website_news/2017260404.txt · Last modified: 2017/04/26 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki