website_news:2017260405

ខ្មែរនៅថៃ2នាក់បើករថយន្ដលឿនដូចហោះជ្រុលទៅបុកស្ពានបណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់នៅខេត្ដប្រាជីនបុរី ប្រទេសថៃ

http://www.khmerchonburi.info/archives 25/04/2017

ពលរដ្ឋខ្មែរពីនាក់បើករថយន្ដបុករនាំងបាំងស្ពានបណ្ដាលអោយស្លាប់1នាក់ និងរបួសធ្ងន់1ម្នាក់នៅក្នុងខេត្ដប្រាជីនបុរីប្រទេសថៃ។ កាលពីថ្ងៃទី25 ខែមេសា ឆ្នាំ2017 មានករណីពរដ្ឋខ្មែរ2នាក់បើកបររថយន្ដមួយគ្រឿងក្នុងល្បឿនបណ្ដាលឲ្យជ្រុលទៅបុក រនាំងការពារស្ពានបណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ហេតុការណ៍នេះកើតឡើងនៅBan Klong Bear Suwannasorn Road No. 33 Sa Kaew – Kabinburi Main Km 216 Moo 7, Bo Thong, Kabin Buri, Prachin Buri.

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងជនរងគ្រោះមានឈ្មោះ ចាន់ ភេទប្រុសអាយុ 28 ឆ្នាំ (សញ្ជាតិខ្មែរ) បានរងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះអាវ ភេទប្រុសអាយុ20 ឆ្នាំ បានស្លាប់នៅនិងមន្លែងកើតហេតុ។ ប្រភពពីអ្នកបើកបររថយន្តដឹកទំនិញដែលឃើញហេតុការណ៍ឲ្យដឹងថាគាត់ឃើញបានអ្នកបើកបររយន្ដម៉ាក Nissan March ពាក់ស្លាកលេខ(กง7710) បានបើកបរមកពីខេត្ដស្រះកែវនៅពេលមកដល់ត្រង់ចំណុចកើតហេតុនេះអ្នកបើកបររថយន្ដ(នីសាន់ម៉ាត) នេះបានបើកបរក្នុងល្បឿនលុះដល់ចំណុចស្ពានបានជ្រុលនៅបុកនិងរនាំងស្ពានបណ្ដាលអោយឆេះរថយន្ដ ចំណែកអ្នកជិះមកជួយបានធ្លាយចេញមកក្រៅបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចសង្គ្រោះខេត្តប្រាជីនបុរីដឹកយកទៅព្យាលនៅមន្ទីពេទ្យ។

website_news/2017260405.txt · Last modified: 2017/04/26 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki