website_news:2017260406

ពលករខ្មែរ ឆ្លងដែនខុសច្បាប់ រាប់រយនាក់ កកស្ទះ តាមបន្ទាត់ព្រំដែន ច្រករបៀងណងចាន់

http://www.cen.html (ថ្ងៃទី 26 មេសា 2017, ម៉ោង 10:18:AM) ដោយ: បន្ទាយ

បន្ទាយមានជ័យ: ពលករខ្មែរទាំងចាស់ ក្មេង រាប់រយនាក់ ដែលកំពុងកកស្ទះ តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅតំបន់ច្រករបៀង ណងចាន់ ដែលកំពុងរង់ចាំមេខ្យល់ នាំចូលធ្វើការងារ ត្រូវបានតម្រួតថៃ បិទច្រកមិនឲ្យចូល ខ្លះដេកស្តង់ រោង ក្រោមដើមឈើ និងវាលស្រែ កាលវេលាម៉ោង ៥ ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧ គឺត្រង់ចំណុចច្រករបៀង ណងចាន់ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

អ្នកមីង ឈ្មោះភឿក មឿង អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននិយាយ ប្រាប់សារព័ត៌មានថាៈ ក្រុមគ្រួសាររបស់គាត់ មានបានដោយសារ ទៅការងារក្នុងទឹកដីថែ ចំនួន៤នាក់ មានប្រុស ស្រី ចំណែកគាត់ជាកម្មករ បោសសំអាង កន្លែងសាងសងក្រៅពីនោះ លាយស៊ីម៉ង់ ឲ្យជាងក្នុងថ្ងៃ ៣០០ បាត។

តាមសម្តីមន្ត្រីយោធាម្នាក់ បាននិយាយប្រាប់សារព័ត៌មាន កាលថ្ងៃទី២៤ខែមេសាថាៈ ពលករខ្មែរ ក្រោយពេលបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ រួចសម្រុកត្រឡប់ ទៅចូលធ្វើការងារ តាមច្រករបៀងទាំងអស់ ឲ្យបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងរយៈពេលបីថ្ងៃ ហើយខាងតម្រួតថៃ បានបិទច្រករបៀង ទាំងអស់ មិនឲ្យពលករខ្មែរ ចេញចូលទៅធ្វើការងារ ប្រចាំថ្ងៃ ក៏ដូចពលករឆ្លងដែនខុសច្បាប់ផង។

ប្រជាពលរដ្ឋ ភូមិជោគជ័យម្នាក់ បាននិយាយប្រាប់ថាៈ ពលករខ្មែរចេញចូល តាមច្រករបៀងណងចាន់នេះ មួយខែ ហើយរាប់រយនាក់ ការឆ្លងដែនខុសច្បាប់ តាមរយមេខ្យល់ នាំទើប២ថ្ងៃនេះទេ ពលករខ្មែរកកស្ទះ ដោយសារតែតម្រួតថៃ បានបិទច្រកទាំងអស់ មិនចេញចូល សូម្បីតែពួកគាត់ចេញចូល ទៅធ្វើការងារព្រឹកល្ងាចពិបាកដែរ។ ពលករខ្មែរកកស្ទះខ្លះអ្នកដេកតាមផ្ទះ ក្នុងស្តង រោង ហៀរវាលស្រែ ក្រោមដើមឈើ រង់ចាំមេខ្យល់ ដែលនាំចេញធ្វើការងារ ប្រទេសថៃ។

មន្ត្រីយោធាម្នាក់ បាននិយាយថាៈ ពួកគាត់ ទៅប្រាប់រថយន្ត ទម្លាក់ពលករខ្មែរ ដឹកមកតាមខេត្តនានា ចូលមកច្រករបៀណងចាន់នេះ តម្រួតថៃ មិនឲ្យចូលឡើយ រថយន្តនៅតែលួច ទម្លាក់ចោលដដែល ធ្វើកំណើរពលករកាន់ច្រើន ទៅសមត្ថកិច្ច ជួបផលវិបាក ដេកតាមវាលស្រែ ឬតាមស្តង់ ជាពិសេសកូនក្មេងតូច មានកូនង៉ែតតូចទៀតផង ៕N/S

website_news/2017260406.txt · Last modified: 2017/08/24 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki