website_news:2017260407

ក្នុង១ថ្ងៃពលករខ្មែរសម្រុកចូលធ្វើការនៅថៃ ៥ទៅ៦ពាន់នាក់

http://police.gov.kh/blog 10:53 am 26 មេសា 2017

បន្ទាយមានជ័យ ៖ រយៈពេលប៉ុន្មានថ្ងៃនេះ ខាងភាគីថៃ បានរឹតបន្តឹងហាមឃាត់មិនអោយពលករខ្មែរចំណាកស្រុកឆ្លងដែនចូលទៅប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ ។ ហើយការរឹតបន្តឹងតាមច្រករបៀងខុសច្បាប់នេះ មេខ្យល់ បានឃុបឃាត់គ្នាជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ធ្វើបដឺផាស់១ក្បាលក្នុងតំលៃជាងមួយពាន់បាតដែលខុសពីតំលៃរដ្ឋកំណត់មានតំលៃ១ក្បាល២ម៉ឺនរៀល ។

ពលរដ្ឋនៅទីនោះប្រាប់ថា ពួកគាត់គ្មានលុយធ្វើប៉ាស្ព័រហើយ គោលបំណងទៅរកការងារធ្វើតាមរយៈមេខ្យល់ដែលប្រាប់ថាជូនដល់កន្លែងធ្វើការម្នាក់យកតំលៃ៣.០០០ទៅ៣.៥០០បាត តែជាក់ស្តែងរយៈពេលប៉ុន្មានថ្ងៃនេះ ខាងភាគីថៃបានរឹតបន្តឹង មិនឲ្យពលករខ្មែរចំណាកស្រុកឆ្លងដែនចូលទៅប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ ។ ប្រជាពលរដ្ឋរូបនោះបញ្ជាក់ថា ក្រោយពេលដែលភាគី ថៃរឹតបន្តឹងតាមបន្ទាត់ព្រំដែន មេខ្យល់បាននាំពលករទៅធ្វើ បដឺផាស់(រឺលិខិតឆ្លងដែន)តាមរយៈមេខ្យល់ម្នាក់យកតំលៃ១ក្បាល១.៣០០បាត ហើយដណ្តើមគ្នាទៀតផងដើម្បីធ្វើ ហើយចូលតាមច្រកអន្តរជាតិប៉ោយប៉ែតចូលទៅថៃជិះរថយន្តមេខ្យល់ខាងថៃទៅរកការងារធ្វើ ។ លរដ្ឋសំណូមពរថា កម្លាំងនគបាលអន្តរប្រវេសន៍សំធ្វើបដឺផាស់រឺលិខិតឆ្លងដែនគឺតំលៃអោយតាមរដ្ឋបានកំណត់តំលៃ២ម៉ឺនរៀល បើមន្ត្រីណា យកលើសការកំណត់គួរតែអគ្គស្នងការរងទទួលផ្នែកអន្តប្រវេសន៍ត្រូវមានវិធានការតាមច្បាប់អំពើរពុករលួយ ។

លោក វួច អូន ប្រធានគណៈកម្មាធិការច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានប្រាប់ថា បដឺផាសរឺលិខិតឆ្លងដែលគឺមានសិទ្ធិ ធ្វើតែប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ហើយលិខិតឆ្លងដែន១ ក្បាលតំលៃ២ម៉ឺនរៀល ហើយលិខិតឆ្លងដែនមានសិទ្ធិប្រើ ប្រាស់បានត្រឹមតែខេត្តជាប់ជាយដែនតែប៉ុណ្ណោះ។ តែភាគ ច្រើនគេឃើញមានប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនត្រូវបានកាន់បដឺផាសរឺលិខិតឆ្លងដែននេះដូចគ្នា មិនបានដឹង ថា មូលអ្វីបានជាមានសិទ្ធិនិងប្រើប្រាស់ ។ លោកបានបញ្ជាក់ថា ក្រោយពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ហើយឃើញមានប្រជាពលរដ្ឋខ្មែរដែលឆ្លង កាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅរកការងារធ្វើនៅប្រទេសថៃដំបូង១ថ្ងៃមិនតិចជាង៨ទៅ៩ពាន់នាក់ ហើយដល់ពេល នេះ១ថ្ងៃប្រមាណ៥ទៅ៦ពាន់នាក់ ។

ទាក់ទិនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនធ្វើបដឺផាស់រឺលិខិតឆ្លងដែនបានដូចជាប្រជាពលរដ្ឋក្រុងប៉ោយប៉ែតហើយតំលៃជាងមួយពាន់បាតនេះ ដែលតំលៃលើសពីការ កំណត់របស់រដ្ឋអ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោកវរសេនីយ៍ត្រី សេម មករា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមលេខទូរស័ព្ទលេខ០៩៩៤៩៩៦៩៦ លោកទទួលហើយប្រាប់ថា ជាប់រវល់ការងារនៅភ្នំពេញ ហើយមិនអាចនិងបកស្រាយនិងបញ្ជាក់បានឡើយ ៕

website_news/2017260407.txt · Last modified: 2017/08/24 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki