website_news:2017260411

មន្ត្រីអន្តោរប្រវេសន៍ច្រកទ្វារប៉ោយប៉ែត រងការរិះគន់ ឃុបឃិត ជាមួយមេខ្យល់ នាំពលករចេញខុសច្បាប់

http://ppt-news.html ចេញផ្សាយ ថ្ងៃទី 26/04/2017 គេហទំព័រភ្នំពេញថ្មី

ខេត្តបន្ទាយមានជ័យ៖ ច្រករបៀងមានការ រឹតបណ្តឹង បែរជាខាង មេខ្យល់ ឃុបឃិត ជាមួយ ប៉ូលីសអន្តោរប្រវេសន៍ ដោយបានធ្វើ បណ្ណ័ឆ្លងដែន(dodarpass) តំលៃរាប់ពាន់បាត ទាំងបំពានច្បាប់ របស់ថ្នាក់លើ ដែលធ្វើអោយភាគីថៃ មានភាពតឹងរឹង និងកំណត់យក តែអ្នកមាន អត្ថសញ្ញាប័ណ្ណ ហើយយកតែ ខេត្តបន្ទាយមានជ័យ សៀមរាប តែប៉ុណ្ណោះការតឹងរឹងនេះត្រូវបានភាគីថៃ អនុវត្តន៍ រហូតដល់ថ្ងៃនេះ រយះពេល២ថ្ងៃហើយ។ មេខ្យល់ និងប៉ូលីសអន្តោរប្រវេសន៍ ឃុបឃិតគ្នា ធ្វើបណ្ណ័ឆ្លងដែន ដោយខុសច្បាប់ ក្នុងរូបភាព ដោយមេខ្យល់ គ្រាន់តែប្រមូលឈ្មោះ និងរូបថត អោយមន្ត្រី អន្តោរប្រវេសន៍ យកទៅធ្វើ បដឺផាស ដោយមិនចាំបាច់មាន ឯកសារអ្វីទាំងអស់ ក្នុងតំលៃ ១៣០០បាត ទៅ ១៥០០បាត ឬអោយទៅមេខ្យល់ តំលៃ២៥០០បាត ទៅ៣០០០បាត មេខ្យល់គេចាត់ចែង អោយបានឆ្លង និង មានរថយន្តចាំ ខាងភាគីថៃ ដឹកទៅតាមខេត្ត ក្រុងនានា តាមកន្លែងធ្វើការនៅស្រុកថៃ។

ពលករទាំងនោះ បានអោយដឹងថា៖ លោកបានមកតាម រយះមេខ្យល់ បំរ៉ុងចូលផ្លូវកាត់ (ច្រករបៀងខុសច្បាប់) តែដោយសារ ផ្លូវកាត់(ច្រករបៀង) នោះមានទាហ៊ានឈុតខ្មៅថៃ មានភាពតឹងរឹង ទើបមេខ្យល់ យកឈ្មោះមកធ្វើ បដឺផាស ដើម្បីចេញតាម ច្រកផ្លូវធំ(ច្រកអន្តរជាតិប៉ោយប៉ែត)។ ពួកគាត់បានបន្តទៀតថា៖ ពួកគាត់ត្រូវ ចំណាយប្រាក់ ចំនួន១៣០០បាត ទៅ១៥០០បាត ហើយត្រូវវាយត្រា អស់១០០បាត ថែមទៀត បានអាចចូល ទៅស្រុកថៃបាន ហើយខាង អន្តោរប្រវេសន៍ បានបើកភ្លើង អោយកូនចៅ រកស៊ីរត់ការ យកបដឺផាស១ តំលៃ១០០បាត ទៅ២០០បាត ទើបអាចបាន រហ័សដោយមន្ត្រី អន្តោរប្រវេសន៍ ចាំវាយត្រា អោយតែម្តង។ចំពោះអ្នកដែល មិនបានរត់ការ ត្រូវតម្រង់ជួរគ្នា តាមលេខរៀងហាលថ្ងៃ បែកញើសរហាម។ តែថ្ងៃនេះពួកគាត់ចូលទៅ មិនរួច ដោយសារថៃ រឹតបណ្តឹង ដោយសួរដេញដោល រកអត្ថសញ្ញាណប័ណ្ណ លិខិតបញ្ជាក់ផ្សេងៗ និងសួរ ធ្វើតេស្ត បើឆ្លើយត្រូវនិងអោយចូល។ ការធ្វើតេស្តរបស់ភាគីថៃ ហាក់ដូចជាបាន ដឹងថា ភាគីកម្ពុជា កំពុងតែធ្វើ បដឺផាស ដោយខុសច្បាប់ តែប្រជាពលរដ្ឋ រាប់រយរាប់ពាន់នាក់ ត្រូវបានត្រឡប់ក្រោយ ដោយសារ ពួកគេឆ្លើយមិនត្រូវ។

សូមបញ្ជាក់ផងដែលថា៖ មូលហេតុ ដែលពួកគេឆ្លើយ មិនត្រូវនោះ ដោយសារ តែការធ្វើ បបណ្ណ័ឆ្លងដែន នេះ មិនបានធ្វើ ដោយខ្លួនឯង និង មួយទៀត អត់មានអត្ថសញ្ញាប័ណ្ណ អត់មាន ឯកសារគ្រប់គ្រាន់ ហើយបាន បដឺផាស មកនេះដោយសារ មេខ្យល់ គេរៀបចំអោយ។ ពួកគាត់បានរអ៊ូរទាំថា៖ ធ្វើបណ្ណ័ឆ្លងដែនអស់លុយ រាប់ពាន់បាត តែចូលមិនបាន ខ្លះទៀត ទ្រាំមិនបាន ក៏ ត្រលប់ទៅផ្ទះវិញ ខ្លះទៀត ត្រូវដេករងចាំ ហាលថ្ងៃ ហាលភ្លៀង ហាលមូស នៅតាមរង្វង់មូល នៅតាម សំយ៉ាប ផ្ទះអ្នកស្រុក និងតាម ទីសារធាណៈផ្សេងៗ ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក សេម មករា ប្រធានរដ្ឋបាលអន្តោរប្រវេសន៍ នៅ ច្រកទ្វារអន្តោរជាតិប៉ោយប៉ែត បានប្រាប់ខាង សារព័ត៌មាន តាមទូរស័ព្ទថា៖ ចំពោះរឿងដែល ខាងភាគីថៃ មិនអោយចូលនោះ គឺ ភាគីអន្តោរប្រវេសន៍ ខាងកម្ពុជា បានចរចា ជាមួយ ប៉ូលីសអន្តោរប្រវេសន៍ភាគីថៃ រួចហើយ គឺគេអនុញ្ញាត្តិ អោយចូល ទាំងអស់ តែគេសុំ ខេត្តបន្ទាយមានជ័យ អោយចូលមុន រួចបានអោយ ខេត្តផ្សេងៗចូល ហើយចំពោះបណ្ណ័ឆ្លងដែនតំលៃ ១៣០០បាតទៅ ១៥០០បាតនេះ លោកថាមិនដឹងទេ លោក កំពុងនៅភ្នំពេញ ហើយក៏បិទទូរស័ព្ទ៕

website_news/2017260411.txt · Last modified: 2017/08/24 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki