website_news:20172606002

លួចចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ទាហានថៃបាញ់បាក់ជើង

http://www.nokor-wat-news.html 24-06-2017

ឧត្តរមានជ័យ៖ បុរស២នាក់របួសធ្ងន់និង១៧នាក់ទៀតរត់រួចខ្លួននៅពេលដែលលួចឆ្លងដែនទៅកាប់ឈើ គ្រញូងនៅក្នុងទឹកដីថៃត្រូវបានទាហានថៃបាញ់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី នៅចំណុចទល់មុខ បង្គោលសីមាលេខ៧ភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ អឿន កំសាន ប្រុស អាយុ២៧ឆ្នាំ មុខរបរជាទាហាន សឹករងអន្លង់វែង អង្គភាពខ១ គ៧ របួសដៃស្តាំ រត់រួចក្នុងថ្ងៃកើតហេតុ បច្ចុប្បន្ន សម្រាកព្យាបាលក្នុងបន្ទាយ គ៧។ ទី២-ឈ្មោះ ហន់ ដានិត ភេទប្រុស អាយុ ១៧ ឆ្នាំ ត្រូវរបួសជើងខាងស្តាំពីរកន្លែង(បាញ់ ត្រូវលើក្បាលជង្គង់មួយគ្រាប់ និងក្រោមក្បាលជង្គង់មួយគ្រាប់) មុខរបរជាប្រជាពលរដ្ឋ រស់ ភូមិសាមគ្គី ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង(បាត់ខ្លួននៅកន្លែងកើតហេតុ) លុះដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋថៃ មករកផ្សិតបានប្រទះឃើញ ជនរងគ្រោះ នៅក្នុងព្រៃ ហើយបានមកប្រាប់ប្រជាពលរដ្ឋហើយបាននាំគ្នា សែងចុះពីលើភ្នំ មកដល់ភូមិសាមគ្គី នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃដដែល ។ បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលគ្លីនិកឯកជន៕ ប៉ែន នួន

website_news/20172606002.txt · Last modified: 2017/08/24 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki